មេដឹកនាំ​ប៉ុនប៉ង​ធ្វើ​រដ្ឋ​ប្រហារ​​នៅហ្វីលីពីន ​ឆ្នាំ​​​២០០៣ ​លោក​អង់តូ នីញ៉ូ​ទ្រីឡាន ​ត្រូវ​បាន​ដោះលែង​​ពីពន្ធនាគារ​​វិញហើយ ​ដោយ​ទទួល​បាន​ការលើក​លែង​ទោស​ពីប្រធានាធិបតី ។ លោក​អង់​តូនីញ៉ូ ​ជាអតីត​អនុសេនីយ៍ត្រី​​កង​នាវា​ចរណ៍​ត្រូវបាន​ចោទប្រកាន់​ពី​បទ​ដឹកនាំ​​​ការប៉ុន​ប៉ង​​ធ្វើ​រដ្ឋ​ប្រហារ ​​​​កាលពីថ្ងៃទី​២៧ កក្កដា ​ឆ្នាំ​២០០៣ កន្លងមក ​ប្រឆាំង​លោកស្រីប្រធា​នាធិ​បតី​​ក្លូរៀ​អារ៉ូយ៉ូ ។ លោកជា​មនុស្ស​​ម្នាក់ក្នុង​ចំណោម​​​មនុស្ស​​៣០០នាក់ ​ដែលទាមទារ​​ឱ្យ​លោកស្រី​​អារ៉ូយ៉ូ ​ចុះចេញ​ពីតំណែង​​ពីបទ​ចោទ​ប្រកាន់​​​​ប្រព្រឹត្ត​អំពើ​​ពុករលួយ ។​# លោកអត់​តូនីញ៉ូ ​ទ្រីឡាន ត្រូវបានចាប់ខ្លួន​​រួច​ហើយ ត្រូវបានឃុំ​ខ្លួន​​រយៈ​ពេល​​ប៉ុន្មានខែ ​ក្រោយ​ពី​ការប៉ុនប៉ង​​ធ្វើរដ្ឋប្រហារ​​នោះ ប៉ុន្តែ​​ទោះ​បីជា​ត្រូវឃុំខ្លួន​ក៏ដោយ ​ក៏លោកត្រូវ​​បាន​ជ្រើសរើស​​ជា​ព្រឹទ្ធ​​សភា​មួយរូប ​ហើយ​លោក​និយាយ​ថា ​រូបលោក​នឹង​ធ្វើជាអ្នក​​​គាំទ្រ​​​យ៉ាង​សកម្ម​​​​ចំពោះ​ប្រធានាធិបតី​​បច្ចុប្បន្ន លោក​​បេន​នីញ៉ូ ​អាគីណូ ។ ​ក្នុងអំឡុង​ពេល​​នៃការ​​បើក​សវនា​ការ​​កាត់ទោស​​​លោកកាលពី​​ឆ្នាំ​២០០៧ កន្លងមក លោក​អង់តូនី​ញ៉ូ ​បានដើរ​ចេញ​ពីបន្ទប់​តុលាការ​​គួរ​ឱ្យ​ភ្ញាក់​​ផ្អើល​​ទៅកាន់សណ្ឋាគារ#មួយ ៕