ឆ្មាំ​ជាតិ​របស់​វេ​ណេ​ហ្ស៊ុយ​អេ​ឡា​កាល​ពី​ថ្ងៃ​ទី​២៣ ធ្នូ បាន​ប្រើ​កាណុង​បាញ់​ទឹក​ និង​បាញ់​គ្រាប់​កៅ​ស៊ូ​ដើម្បី​បំបែក​និស្សិត​ជា​ច្រើន​រយ​នាក់​ដែល​ធ្វើ​បាតុ​កម្ម​នៅ​ទី​ក្រុង​ការ៉ា​កា ស់​ប្រឆាំង​នឹង​ច្បាប់​ថ្មី​មួយ​ដែល​ពង្រឹង​ការ​ត្រួត​ត្រា​របស់​រដ្ឋ​លើ​បណ្តា​សាកល​វិទ្យា​ល័យ​។#ច្បាប់ ​នោះ​ដែល​អនុ​ម័ត​នា​ព្រឹក​ថ្ងៃ​ទី​២៣ ធ្នូ នោះ​ជា​ច្បាប់​មួយ​ក្នុង​ចំណោម​ច្បាប់​មួយ​ចំនួន​ដែល​​ដាក់​ជូន​សភា​ជាតិ​ដើម្បី​ពង្រឹង​​បដិ​វត្តន៍​របស់ ​ប្រធានា​ធិបតី​ លោក​ហ៊ូ​ហ្គោ​ឆា​វេស មុន​ពេល​ចូល​កាន់​តំណែង​ក្នុង​ខែ​មករា​របស់​សភា​ថ្មី។ ពួក​និស្សិត​បាន​តវ៉ា​ប្រឆាំង​នឹង​​ច្បាប់​ទាំង​នោះ​ដែល​ផ្តល់​បុព្វ​សិទ្ធិ​ខ្លាំងពេក​​ចំពោះ​អំណាច​សា​ធ ារណៈ​ស្វះ​ស្វែង​ជំរុញ​មនោ​គមន៍​វិជ្ជា​សង្គម​និយម​ ហើយ​គាប​សង្កត់​លើ​បណ្តា​សាកល​វិទ្យា​ល័យ​ស្វយ័ត​។#កាល​ពី​ថ្ងៃ​ទី​២៣ ធ្នូ និស្សិត​ចំនួន​៥០០​នាក់​បាន​នាំ​គ្នា​ហែ​ក្បួន​ឆ្ពោះ​ទៅ​កាន់​ភាគ​កណ្តាល​​រដ្ឋ​ធានី​​ ហើយ​និស្សិត​មួយ​ចំនួន​លើក​ពាក្យ​ស្លោក​ថា «យើង​នឹង​មិន​គោរព​ច្បាប់​របស់​អ្នក​ឡើយ​!»។​ពួក​បាតុ​ករ​បាន​ប៉ះ​ទង្គិច​គ្នា​ជាមួយ​បណ្តា​ឆ ្មាំ​ជាតិ​​ ដែល​ធ្វើ​ឱ្យ​ស្ទះ​យ៉ាង​ខ្លាំង​ដល់​ចរា​ចរណ៍​នៅ​តាម​ដង​វិថី​ដ៏​សំខាន់​មួយ៕