កាល​ពី​ថ្ងៃ​ទី​២៣ ធ្នូ ក្រោយ​សភា​អាមេរិក​អនុ​ម័ត​សន្ធិ​សញ្ញា​កាត់​បន្ថយអាវុធ​នុយ​ក្លេ​អ៊ែរ​START ប្រធានា​ធិបតី​អាមេរិក​ លោក​បារ៉ាក់ អូ​បា​ម៉ា និង​ប្រធានា​ធិបតី​រុស្ស៊ី លោក​ម៉េដ​វេ​ដេវ​ បាន​ទាក់​ទង​គ្នា​តា​ម​ទូរ​ស័ព្ទ​សំដែង​ការ​អប​អរ​សាទរ​ចំពោះ​ការ​អនុ​ម័ត​សន្ធិ​សញ្ញា​នោះ ដោយ​ចាត់​ទុក​ថា នេះជា​ដំណាក់​កាល​ប្រវត្តិ​សាស្ត្រ​មួយ។#សភាជាន់​ទាប​រុស្ស៊ី​ចាប់​ផ្តើម​ពី​ថ្ងៃ​ទី​២៤ ធ្នូ ទៅ​ពិនិត្យ​សន្ធិ​សញ្ញា​កាត់​បន្ថយ​អាវុធ​នុយ​ក្លេអ៊ែរ​(START) នោះ​ដែល​ចុះ​ហត្ថ​លេខា​រវាង​រុស្ស៊ី​ និង​សហ​រដ្ឋ​អាមេរិក​។ នេះ​ជា​ការ​ប្រកាស​របស់​ប្រធាន​គណៈ​កម្ម​ការ​កិច្ច​ការ​បរទេស​​របស់​សភា​ឌូ​ម៉ា​រុស្ស៊ី​។ ប្រធាន​គណៈ​កម្ម​ការ​រូប​នេះ​ លោក​កុង​ស្តង់​ទីន កូស​សាត​ឆេវ មាន​ប្រសាសន៍​ថា ការ​ងារ​ពិនិត្យ​លើ​សន្ធិ​សញ្ញា​នេះ​ត្រូវ​ធ្វើ​ បន្ទាប់​ពី​ការ​បើក​ធ្វើ​ឡើង​វិញ​នូ​វសម័យ​ប្រជុំ​សភា​។ លោក​បូរីស ហ្គ្រី​ស្លូវ​ មនុស្ស​ជំនិត​ម្នាក់​នៃ​វិមាន​ក្រឹម​ឡាំង​ធ្លាប់​បាន​គូស​បញ្ជាក់​ថា ការ​បោះ​ឆ្នោត​របស់​សភា​ឌូម៉ា​រុស្ស៊ី​អាច​ធ្វើ​ចាប់​ពី​ថ្ងៃ​ទី​២៤ ធ្នូ ទៅ​ប្រសិន​បើ​ព្រឹទ្ធ​សភា​អាមេរិក​អនុ​ម័ត​សន្ធិ​សញ្ញា​នោះ។ #ដោយ​សំលេង​៧១​គាំ​ទ្រ​ និង​២៦​សំលេង​ប្រឆាំង​ព្រឹទ្ធ​សភា​អាមេរិក​បាន​អនុ​ម័ត​កាល​ពី​ថ្ងៃ​ទី​២៣ ធ្នូ នូវ​សន្ធិ​សញ្ញា START នោះ​ដែល​ចុះ​ហត្ថ​លេខា​កាល​ពី​ខែ​មេសា​នៅ​ទី​ក្រុង​ប្រាក​ ដោយ​ប្រធានា​ធិបតី​អាមេរិក​លោក​បារ៉ាក់ អូ​បា​ម៉ា និង​សម​ភាគីរុស្ស៊ី លោក​ឌី​មី​ឌ្រី​ ម៉េដ​វេ​ដេវ៕