ព័ត៌មានអន្តរជាតិ ៖ បំណែក ស្លាបយន្តហោះធ្លាក់ ដែលត្រូវបានប្រទះឃើញនៅលើដីកោះនាមហា សមុទ្រឥណ្ឌា កាលពីសប្តាហ៍កន្លងទៅនេះ ពិត  ជា  បំណែក យន្តហោះ បាត់ខ្លួន MH370 នៃក្រុម ហ៊ុន អាកាសចរណ៍ ម៉ាឡេស៊ី បាត់ខ្លួន កាលពីខែ មីនា ឆ្នាំ   ២០១៤ កន្លងទៅនេះ ពិតប្រាកដ នេះ បើយោងតាមការគូសបញ្ជាក់ ដោយផ្ទាល់ ពីសំណាក់នាយករដ្ឋ មន្រ្តីចាំផ្ទះ ម៉ាឡេស៊ី Najib Razak

/

របាយការណ៍ បញ្ជាក់អោយដឹងថា​ បំណែកយន្តហោះធ្លាក់ ពោល ស្លាបយន្តហោះ ធ្លាក់ ត្រូវបានគេ ប្រទះឃើញ និងរកឃើញ នៅលើដីកោះ Reunion កាលពី   ថ្ងៃទី  ២៩ ចុងខែ កក្កដា កន្លងទៅនេះ ខណៈក្រោយៗមកទៀត មានអំណះអំណាងអោយដឹងថា   បំណែក  យន្តហោះធ្លាក់នោះ ពិតជាបំ ណែកយន្តហោះ Boeing 777 ធន់តែមួយ MH370 ពោល ម៉ាកសញ្ញា និង ម៉ូដែល តែមួយ ។ ទន្ទឹម នឹងនេះ ក៏មានការលើកឡើង  ពីក្រុមអ្នកជំនាញស៊ើបអង្កេត ពីប្រទេស បារាំង អោយដឹងថា វាពិត ជាបំណែកយន្តហោះបាត់ខ្លួន MH370 ពិតប្រាកដមែន ។ អំឡុងសន្និសិទកាសែត កណ្តាលទីក្រុង កូឡា ឡាំពួរ នាយករដ្ឋមន្រ្តី លោក Najib ថ្លែងសុន្ទរកថា ដល់ក្រុម អ្នកយកព័ត៌មាន អោយ ដឹងថា ៖ វាគឺជាប្រការដ៏ចាំបាច់ ត្រូវតែមានចិត្តធ្ងន់ ស្របនឹងការលើកឡើង ដល់អ្នករាល់គ្នា អោយ ដឹងថា ក្រុមអ្នកជំនាញអន្តរជាតិ បានអះអាងអោយដឹងថា បំណែកយន្តហោះធ្លាក់ ដែលត្រូវបានរកឃើញ នោះ ពិតជា របស់ MH370  ពិតប្រាកដមែន    ។  បច្ចុប្បន្នភាព ពួកយើងមានភស្តុតាងជាក់ លាក់ ហើយ ថា MH370 ពិតជាបានបញ្ជប់​ជីវិត នៅក្នុងសោកនាដកម្មធ្លាក់ ក្នុងមហាសមុទ្រឥណ្ឌា ពិត ប្រាកដមែន ។ ខណៈ របកគំហើញ ប្រការនេះ ពុំទាន់អាចឈានទៅដល់ ករណីរកឃើញ តួ យន្ត ហោះ បាត់ខ្លួនទាំងស្រុក ប៉ុន្តែ លោក Gerry Soejatman ក្រុមប្រឹក្សា សុវត្ថិភាព អាកាសចរណ៍ ស៊ី វិល មានមូលដ្ឋាន នៅ Jakarta នោះ អោយដឹងថា អំណះអំណាង បំណែករកឃើញ ពិតជា របស់ MH370 គឺជាជំហានបោះទៅមុខ ដ៏ធំមួយ ។ លោក បន្តអោយដឹងថា ៖ អ្នករាល់គ្នាពិតជាចង់បាន ចម្លើយ ពិតប្រាកដ ជាមួយនឹង តឹកតាងជាក់លាក់ មើលចុះ ឥលូវនេះអ្វីៗត្រូវបានលាតត្រ ដាង ជា មួយនឹងភស្តុតាងជាក់លាក់ហើយ ៕

- អាន ៖ ផ្លូវការហើយ បំណែកយន្តហោះធ្លាក់ ពិតជាបំណែកយន្តហោះ Boeing 777 ធន់តែមួយ MH370

/

/

ប្រែសម្រួល ៖ កុសល

ប្រភព ៖ ឆៃណា