ក្រុម​ប្រឹក្សា​សន្តិ​សុខ​អ.ស.ប កាល​ពី​ថ្ងៃ​ទី​២០ ធ្នូ បាន​បន្ត​អាណត្តិ​កង​កំលាំង​អ.ស.ប​នៅ​កូដ​ឌី​វ័រ​រយៈ​ពេល​៦​ខែ​ទៀត​ដោយ​ផ្គើន​ចំពោះ​ប្រធា​នា​ធិបតី​ចប់​អ ាណត្តិ​ លោក​ឡូ​រ៉ង់​ ហ្សេ​បា​បូ ដែល​ទាម​ទារ​ឱ្យ​កង​កំលាំង​នេះ​ចាក​ចេញ​ពី​ប្រទេស​នោះ ហើយ​ប្រមុខ​កង​កំលាំង​មួក​ខៀវ​និយាយ​ថា កង​កំលាំង​នោះ​នឹង​វាយ​តប​ត​វិញ ប្រសិន​បើ​​រង​ការ​វាយ​ប្រហារ​។#លោក​ហ្សេ​បា​បូ ដែល​បដិ​សេធ​ពុំ​ព្រម​ចាក​ចេញ​ពី​អំណាច​ក្រោយ​ការ​បោះ​ឆ្នោត​ដែល​​តាម​សហ​គមន៍​អន្តរ​ជាតិ​ថា ជ័យ​ជំនះ​បាន​ទៅ​លើ​គូ​ប្រជែង​លោក​ អាឡាស់កាន​ អ៊ូ​អាតា​រ៉ា ទទួល​រង​ការ​គាប​សង្កត់​​កាន់​តែ​ខ្លាំង​ ដោយ​សហ​ភាព​អឺរ៉ុប​សំរេច​រិត​ដ្បិត​សេរី​ភាព​ក្នុង​ការ​ធ្វើ​ដំណើរ​​របស់​លោក​ហ្សេ​បា​បូ និង​របស់​អ្នក​ទទួល​ខុស​ត្រូវ​កូដ​ឌី​វ័រ​១៨​នាក់​ទៀត​។ សហ​រដ្ឋ​អាមេរិក​ក៏​ឱ្យ​ដឹង​ផង​ដែរ​ថា ខ្លួន​នឹង​ដាក់​ទណ្ឌ​កម្ម​ ព្រម​ទាំង​រិត​ត្បិត​ ហើយ​បញ្ជាក់​ជា​ថ្មី​ពី ការ​អំពាវ​នាវ​របស់​ខ្លួន​ឱ្យ​លោក​ហ្សេបា​បូ ចាក​ចេញ​ពី​អំណាច​។ លោក​ ROBERT GIBBS អ្នក​នាំ​ពាក្យ​របស់​សេត​វិមាន​ថ្លែង​ថា ដល់​ពេល​វេលា​ដែល​លោក​ហ្សេ​បា​បូ​ចាក​ចេញ​ហើយ​។#ទោះ​បី​ជា​លោក​អ៊ូ​អាតារ៉ា​ទទួល​ការ​គាំទ្រ​ពី​អ.ស​ .ប បណ្តា​មេ​ដឹក​នាំ​អាហ្វ្រិក​ ក្រុង​វ៉ា​សីុន​តោន​ និង​សហ​ភាព​អឺរ៉ុប​ក៏​ដោយ​ តែ​លោក​ហ្សេ​បា​បូ​បាន​ត្រួត​ត្រា​កង​ទ័ព​ក្នុង​ដៃ​ដែល​ញាំុង​ឱ្យ​មាន​ការ​ភ័យ​ខ្លាច​ចំពោះ​ការ​វិល​ទៅ​រក ​សង្គ្រាម​សីុវិល​វិញ​ក្នុង​ប្រទេស​ ៕