ទីភ្នាក់​ងារពាក់​កណ្តាល​​ផ្លូវការ​​អ៊ីរ៉ង់​​រាយ​ការណ៍​ថា មនុស្ស​​១១នាក់ ដែលជាប់​ពាក់​ព័ន្ធ​​ជាមួយ​ពួក​​ភេរវ​ករ​​បានត្រូវ​​ប្រហារជីវិត​​នៅ​ក្នុង​ប្រទេសអ៊ីរ៉ង់ ។ មនុស្ស​​១១នាក់នេះត្រូវ​បាន​ចោទ​ប្រកាន់​ពី​​បទជាប់ពាក់ព័ន្ធ​​ជាមួយក្រុម Jundollah ដែលត្រូវគេ​ស្គាល់​ថា ជា​ចលនា​​តស៊ូ​​ប្រជាជន​អ៊ីរ៉ង់ ​ហើយភាគ​ច្រើន​ក្នុង​ចំណោម​​ពួក​គេ​ដើរតួនាទី​យ៉ាង​សំខាន់ក្នុង​​ការ​សំលាប់​ជនស្លូត​ត្រង់​​ជា​សមាជិក​កង ​កំលាំង​សន្តិសុខ​​អ៊ីរ៉ង់ ​ព្រម​ទាំង​​ជាប់ពាក់ព័ន្ធ​​ជាមួយ​ការ​ចាប់​ពង្រត់​​ ការ​រត់ពន្ធ​គ្រឿងញៀន ​និង​បទ​ឧក្រិដ្ឋ​​ផ្សេងៗ​ទៀត។#ការប្រហារជីវិត​មនុស្ស​​១១នាក់​នេះធ្វើឡើង​​រយៈ​ពេល​​មួយ​សប្តាហ៍​​ ក្រោយ​ពី​មានការ​ដាក់​​បំផ្ទុះ​គ្រាប់បែក​​នៅបរិវេណ​​ខាង​ក្រៅ​​​ព្រះ​វិហារ Imam Hussein ក្នុងទីក្រុង​ចា​បាណា ភាគ​ឦសាន​​ប្រទេស​អ៊ីរ៉ង់​​ បណ្តាល​ឱ្យស្លាប់​​មនុស្ស​​៣២​នាក់ ។​#ក្រុម Jundollah ត្រូវបាន​សហរដ្ឋអាមេរិក ​ចាត់ទុកថាជា​​​ «អង្គការ​​ភេរវកម្ម​​​​បរទេស​​» កាល​ពី​ខែវិច្ឆិកា កន្លងមក ។ ក្រុមនេះ​​សកម្ម​បំផុត​​នៅ​ខេត្តស៊ី​ស្តង់ បាលូ​ជីស្ថាន ភាគអាគ្នេយ៍​​ប្រទេស​អ៊ីរ៉ង់​​ក្បែរ​ព្រំដែន​​ជាមួយ​ប្រទេស​ប៉ាគី​ស្ថាន ៕