ព័ត៌មានអន្តរជាតិ ៖ និយ័តករ អាកាសចរណ៍ ស៊ីវិល កោះតៃវ៉ាន់ បានចេញផ្សាយនូវទិន្នន័យបង្ហាញ ច្បាស់ជាក់ស្តែងអោយដឹងថា ពីលុតបើកបរ   យន្តហោះ ក្រុមហ៊ុន អាកាសចរណ៍ TransAsia ដែល បានធ្លាក់ចុះនៅក្នុងទឹកទន្លេ ក្រុង តៃប៉ិ កាលពី   ពេលកន្លងទៅនេះ ច្រឡំបិទម៉ាស៊ិនយន្តហោះមួយ ទាំងខុសបច្ចេកទេស បន្ទាប់ពីម៉ាស៊ីនយន្តហោះមួយក្នុងចំណោម ២ អស់ថាមពល ។

/

/

សេចក្តីរាយការណ៍ ពីប្រភពសារព័ត៌មានអោយដឹងថា ជន  រងគ្រោះ ៤៣ នាក់ បានស្លាប់បាត់បង់ជី វិត ក្រោយហេតុការណ៍គ្រោះថ្នាក់ធ្លាក់យន្តហោះ ATR 72-600 ខណៈយន្តហោះ ប្រភេទនេះបើតាម ការអះអាងអាចហោះហើរបាន ដោយដំណើរការ ម៉ាស៊ីន មួយបាន ។

/

របាយការណ៍ ហោះហើរ ចេញផ្សាយជាក់ស្តែងជាមួយនឹងការ វិភាគ ក៏ដូចជា តាមដានស៊ើបអង្កេត ពីប្រអប់ខ្មៅយន្តហោះ ក៏ដូចជា ឧបករណ៍  ថតសម្លេង   បន្ទប់ កាប៊ិន អោយដឹងថា ពីលុតម្នាក់បាន ស្រែកឆោឡោឡើងអោយដឹងថា Wow, pulled back the wrong side throttle. ចូរទាញត្រលប់មក វិញនូវ throttle ដែលខុសឆ្គងនោះ ។

គួររំឮកថា ការចេញផ្សាយនូវទិន្នន័យលើកនេះ គឺជាផ្នែកមួយនៃការតាមដាននិងស៊ើបអង្កេតដោយ ក្រុមប្រឹក្សាសុវត្ថិភាពអាកាសចរណ៍    Aviation  Safety Council (ASC) អនុលោមទៅតាមការវិភាគ ភ្លាមៗនិងលើកដំបូង មួយថ្ងៃបន្ទាប់ ពីគ្រោះថ្នាក់ធ្លាក់យន្តហោះខាងលើ ៕

- អាន ៖ Hot ៖ យន្តហោះធ្លាក់ មុននេះបន្តិច ចំកណ្តាលក្រុង ធ្លាក់ចូលទន្លេ បន្ទាប់ពីបុកដៃស្ពាន (មានវីដេអូ)

/

ប្រែសម្រួល ៖​ កុសល

ប្រភព ៖ ប៊ីប៊ីស៊ី