អ្នកស្រឡាញ់ពណ៌ក្រមៅ និងតែងចូលចិត្តផ្លាស់ប្ដូរពណ៌ក្រចកដ៏គួរឱ្យពេញចិត្តរបស់ខ្លួន ដូច្នេះ នៅក្នុងរដូវរំហើយ ឆ្នាំ ២០១៣ ចូរសាកល្បងទទួលបទពិសោធជាមួយពណ៌ក្រហមក្រមៅដ៏ទាក់ទាញ!មិនត្រឹមតែកៀបសង្កត់លើប្រភេទពណ៌ផ្សេងៗ ក្នុងកម្រងម៉ូដែលក្នុងរដូវរំហើយ និងរដូវរងាឆ្នាំ ២០១៣ ពណ៌ក្រហមក្រមៅ (ពណ៌ឈាមជ្រូក) ក៏ថែមទាំងត្រូវបានក្រុមអ្នកឯកទេសផ្នែកតុបតែងសម្រស់ និងរចនាក្រចក យកមកធ្វើជាពណ៌គោល នៅក្នុងការគូស និងលាបក្រចក ក្នុងនោះ គេឃើញពណ៌ក្រហមក្រមៅត្រូវគេប្រើ ស្ទើរតែ ១០០% ។មូលហេតុដែលទទួលបានការពេញចិត្តពីក្រុមអ្នករចនាក្រចក និងពិភពអ្នកនិយមម៉ូដែលក្រចក គឺដោយសារតែពណ៌ក្រហមក្រមៅ ជួយឱ្យគេមានអារម្មណ៍ថា កក់ក្ដៅក្នុងរដូវរំហើយដែលមានខ្យល់ខ្លាំង និងរដូវរងាត្រជាក់កាយ។ប្រសិនចូលចិត្តការរចនាក្រចកដោយប្រើប្រាស់ពណ៌ក្រហមក្រមៅនេះ សូមទស្សនារូបភាពខាងក្រោម ៖
ការជ្រើសរើសពណ៌ក្រហមក្រមៅ ដើម្បីលាបក្រចក វានឹងជួយឱ្យស្បែកដៃដែលមិនជា.ស ប៉ុន្មាន មានសម្រស់ឡើងវិញ។
ប្រសិនបើពណ៌ក្រហមក្រមៅ ត្រូវបានរចនាបន្ថែមដោយរូបផ្កាពណ៌ប្រាក់ផងនោះ ក្រចករបស់អ្នកនឹងកាន់តែមានភាពលេចធ្លោ ថែមមួយកម្រិតទៀត។
ចំណែកក្រចកដែលមានរចនាបែបក្រឡា និងមានលាបពណ៌ដូចការ៉េមបែបនេះ ក៏ស្រស់ស្អាត និងប្លែកភ្នែកម្យ៉ាង។
ដោយ ៖ តារាប្រភព ៖ TCLD