ក្រុមហ៊ុន Motorola ធ្លាប់បានប្រកាសរួចមកហើយ នូវទូរសព្ទ G Stylus (2021)  ហើយបច្ចុប្បន្ន ទូរសព្ទម៉ូដែលនេះ មានសមត្ថភាពអ៊ីនធឺណិតរហូតដល់កម្រិត 5G ។ ទូរសព្ទម៉ូដែល Moto G Stylus 5G  ដែលធ្លាប់តែលឺគេនិយាយតៗគ្នាពីមុន ចុងបញ្ចប់ បានផលិតចេញជាផ្លូវការសម្រាប់ផ្គត់ផ្គង់ទីផ្សារអាមេរិកហើយ ជាទឹកដី ដែលគេដាក់លក់ទូរសព្ទម៉ូដែលនេះ ក្នុងតម្លៃពិសេសត្រឹមតែ ៣៩៩ ដុល្លារអាមេរិកប៉ុណ្ណោះ ចាប់ពីថ្ងៃទី ១៤ ខែមិថុនា ខាងមុខនេះ ។

/

ដូច្នេះ ប្រសិនបើលោកអ្នក នៅមានការងឿងឆ្ងល់ថា វាល្អបែបណា សម្រាប់តម្លៃនេះ សូមមកដឹងទាំងអស់គ្នាពី Specs របស់វា ។ ទូរសព្ទម៉ូដែលនេះ មានអេក្រង់ LCD touchscreen ៦.៨អ៊ីញ ដែលមានកម្រិតរូបភាពច្បាស់ 1080x2400  បំពាក់ដោយបន្ទះឈីប Snapdragon 480 5G ទំហំអង្គចងចាំ 6GB អង្គផ្ទុកទិន្ន័យ ដែលអាចបន្ថែមបានរហូតដល់ 256GB និងកម្លាំងថ្ម 5,000 mAh ភ្ជាប់ជាមួយឆ្នាំងសាក 10W ក្នុងប្រអប់ ។

/

ផ្នែកខាងក្រោយបំពាក់ដោយកាម៉េរ៉ា 48 MP កាម៉េរ៉ា ultrawide 8 MP បត់បាន 118 ដឺក្រេ កាម៉េរ៉ាប្រភេទ macro cam ទំហំ 5 MP និងកាម៉េរ៉ា depth sensor ទំហំ 2 MP មួយគ្រាប់ ។ សម្រាប់ផ្នែកខាងមុខបំពាក់ដោយកាម៉េរ៉ា Selfie មាន Sensor ទំហំ 16 MP ។  ទូរសព្ទនេះ ដំណើរការដោយប្រព័ន្ធប្រតិបត្ដិការ Android 11 តួរបស់វាផលិតពីជ័រផ្លាស្ទីក ព្រមទាំងផ្ដល់ជូនតែមួយពណ៌ប៉ុណ្ណោះ គឺពណ៌ Cosmic Emerald ៕

 /

/

ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ GSMARENA