កញ្ញា Bow Maylada, កញ្ញា Nychaa Nuttanicha, និងកញ្ញា Namtarn Pichukkana មានអ្នកគ្រប់គ្រងតែមួយរួមគ្នាឈ្មោះ Bermb ។

កញ្ញា Nychaa Nuttanicha

/

កញ្ញា Nychaa Nuttanicha វ័យ ២៥ ឆ្នាំ ចូលប្រឡូកក្នុងឧស្សាហកម្មកម្សាន្ដ នៅពេលដែលនាង មានអាយុ ១៧ ឆ្នាំ ក្រោយពេលបានជួលដោយអ្នកគ្រប់គ្រងរបស់នាង ។ នាងចាប់ផ្ដើមសម្ដែងជាតួស្រីដំបូង នៅក្នុងខ្សែភាពយន្ដផ្ទុះខ្លាំងឆ្នាំ ២០១៣ គឺរឿង “Tong Neu Gao”  ។

កញ្ញា Bow Maylada

/

កញ្ញា Bow Maylada គឺជាអតីសមាជិកនៃក្រុមស្រីស្អាត “Kiss Me Five” ។ កាលពីឆ្នាំ ២០១៣ នាងបានឈ្នះការប្រកួតកម្មវិធីបង្ហាញម៉ូត ‘Thai Super Model Contest 2013’ និងបានក្លាយជាតារាស្រីប្រចាំស្ថានីយ៍ទូរទស្សន៍ Thai channel 7 ។ នាងចាប់ផ្ដើមសម្ដែងជាតួស្រីដំបូង នៅក្នុងខ្សែភាពយន្ដឆ្នាំ ២០១៤ រឿង “Yai Kanlaya” ។ ក្រោយចប់កុងត្រា នាងបានចាកចេញពីស្ថានីយ៍ទូរទស្សន៍នេះ ក្រោយមក នាងបានចុះកុងត្រាផ្ដាច់មុខ ជាមួយស្ថានីយ៍ទូរទស្សន៍ Thai TV3 ។ នាងចាប់ផ្ដើមសម្ដែងជាមួយនឹងខ្សែភាពយន្តឦសានរឿង “To Me, It’s Simply You” ជាមួយកំពូលតារាប្រុសលោក Nadech Kugimiya ។

កញ្ញា Namtarn Pichukkana

/

កញ្ញា Namtarn Pichukkana ចាប់ផ្ដើមធ្វើការ នៅក្នុងឧស្សាហកម្មកម្សាន្ដដំបូង ជាមួយភ្នាក់ងារ Nu Anusak ។ នាងចាប់ផ្ដើមសម្ដែងជាតួឯកដំបូង នៅក្នុងខ្សែភាពយន្ដ ឆ្នាំ ២០១៣ រឿង “Majurat See Nam Pueng” ។ កាលពីឆ្នាំ ២០១៧ នាងបានចាកចេញពីទីភ្នាក់ងារចាស់ និងចូលបម្រើការងារ នៅភ្នាក់ងារ Khun Bermb ដែលក៏ជាទ្រនុំរបស់មិត្ដភក្ដិនាង គឺកញ្ញា Nychaa Nuttanicha ៕

/

ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ Thaiupdate