ដោយសារតែវិបត្ដិនៃការរាលដាលជំងឺកូវីដ -១៩ ទើបធ្វើឱ្យអាជីវកម្មមួយចំនួនធំ និងគ្រឹះស្ថានសិក្សា បង្ខំចិត្ដផ្អាកដំណើរការបណ្ដោះអាសន្ន រង់ចាំរហូតដល់ជំងឺនេះ ថមថយទៅវិញ ។ ក៏ប៉ុន្ដែក្រុមហ៊ុនមួយចំនួនទៀត ខិតខំប្រឹងប្រែងសម្របខ្លួន ដើម្បីឱ្យអាជីវកម្មរបស់ខ្លួន អាចដំណើរការបាន នៅក្នុងស្ថានភាពនេះ ។ ដោយឡែក ផ្នែកសិក្សាធិការ តម្រូវឱ្យសិស្សនិស្សិត សិក្សាតាមប្រព័ន្ធអនឡាញ ។ សកម្មភាពទាំងអស់នេះ អាចប្រព្រឹត្ដទៅបានរលូន លុះត្រាតែក្រុមហ៊ុន និងស្ថាប័នសិក្សាទាំងនោះ បានបំពាក់អ៊ីនធឺណិត គុណភាពខ្ពស់ និងមានល្បឿនលឿន ។ ដើម្បីឆ្លើយតប ចំពោះតម្រូវការទាំងនោះ មេគង្គណិត ដែលជាក្រុមហ៊ុនផ្ដល់សេវាអ៊ីនធឺណិត ឈានមុខគេនៅកម្ពុជា ចែករំលែកនូវគន្លឹះសំខាន់ៗ មួយចំនួនដូចខាងក្រោមនេះ ៖

 /

Q1: តើកញ្ចប់អ៊ីនធឺណិតសម្រាប់អាជីវកម្ម និងសម្រាប់លំនៅឋាន មានភាពខុសគ្នាបែបណា?

A1: អ៊ីនធឺណិតកញ្ចប់លំនៅឋាន ត្រូវបានបង្កើតឡើងឱ្យមានលក្ខណៈល្អប្រសើរ សម្រាប់ការប្រើប្រាស់ធម្មតាដូចជា ការបើកមើលអ៊ីនធឺណិតទូទៅ ការលេងហ្វេសប៊ុក ទស្សនាវីដេអូលើយូធូប និងលេងហ្គេម ។ ចំណែកអ៊ីនធឺសម្រាប់អាជីវកម្ម គឺបង្កើតឡើងឱ្យមានលក្ខណៈខ្លាំងជាងសម្រាប់ការងារធ្ងន់ៗបន្ដជាប់ជានិច្ច នៅក្នុងបរិយាកាសការងារការិយាល័យ ។ កញ្ចប់អាជីវកម្ម ដំណើរការបានលឿនជាមួយកម្មវិធី software អាជីវកម្ម ដែលតែងតែតម្រូវឱ្យភ្ជាប់ទៅ Server ក្នុងស្រុក ឬបណ្ដាញ cloud ។

/

 

Q2:  តើខ្ញុំត្រូវចុះឈ្មោះបែបណា ដើម្បីជាវអ៊ីនធឺណិតពីមេគង្គណិតមកប្រើប្រាស់?

A2: ចា៎! ដំណាក់កាលនៃការចុះឈ្មោះ មានលក្ខណៈសាមញ្ញ យើងព្យាយាមរ៉ាប់រងធ្វើការងារពិបាកៗ ពីខាងយើង ដើម្បីបង្កើតភាពងាយស្រួលសម្រាប់អតិថិជនរបស់យើង ។ អតិថិជន គ្រាន់តែប្រាប់យើងថា ត្រូវការអ៊ីនសម្រាប់លំនៅឋាន ឬអាជីវកម្ម និងព័ត៌មានមួយចំនួនដូចជា លេខទូរសព្ទ និងទីតាំងដើម្បីដំឡើង ។

 /

Q3: ហេតុអ្វីអតិថិជនគួរជ្រើសរើសប្រើសេវាកម្មអ៊ីនធឺណិតពីមេគង្គណិត ?

A3:  គ្រាន់តែការងារពន្យារតិចតួច ដែលបណ្ដាលមកពីអ៊ីនធឺណិតយឺត ឬល្បឿនមិនថេរ ក៏បណ្ដាលឱ្យអាជីវកម្មរបស់លោកអ្នក ខាតបង់ប្រាក់ចំណូល និងមានអារម្មណ៍មិនល្អដែរ ។  នៅមេគង្គណិត យើងផ្ដល់ជូនអតិថិជនរបស់យើង នូវជំនួយបច្ចេកទេស 24/7 ហើយរចនាសម្ព័ន្ធគ្រឹះរបស់យើង គឺប្រើប្រាស់ឧបករណ៍គុណភាពខ្ពស់ ។ សូមជ្រើសរើស មេគង្គណិត ធ្វើជាក្រុមហ៊ុនផ្ដល់សេវាអ៊ីនធឺណិត គួរជាទីទុកចិត្ដរបស់លោកអ្នក ហើយយើងនឹងនាំមកជូននូវលក្ខណៈសម្បត្ដិពិសេសកាន់តែច្រើន ឱ្យស័ក្ដិសមនឹងតម្លៃដែលលោកអ្នកចំណាយ ៕

 /

អត្ថបទ៖ សារ៉ាត