លោក Krating Khunnarong អាយុ ២៥ ឆ្នាំ និងកញ្ញា Mint Ranchrawee អាយុ ២២ ឆ្នាំ ធ្លាប់សម្ដែងរឿងជាមួយគ្នា ជាលើកដំបូង នៅក្នុងខ្សែភាពយន្ដរឿង Praomook” ។ តារាកំពុងរះទាំងពីររូបនេះ មានភាពស៊ីសង្វាក់គ្នាគួរឱ្យគត់សម្គាល់ និងគួរឱ្យស្រលាញ់ខ្លាំងណាស់ នៅពេលពួកគេ សម្ដែងរួមគ្នា នៅក្នុងខ្សែភាពយន្ដដ៏ពេញនិយមនេះ ។

/

នៅភាគបញ្ចប់នៃរឿង “Praomook” មានឈុតឆាកសារភាពស្នេហ៍ដ៏រ៉ូមែនទិក ដែលមើលទៅឃ្យូតខ្លាំងណាស់ ។ អ្នកគាំទ្រថៃជាច្រើន ប្រាថ្នាឱ្យតារាទាំងពីររូបនេះ សម្ដែងជាគូស្នេហ៍នឹងគ្នា និងសម្ដែងជាតួឯកជាមួយគ្នា នៅក្នុងភាពយន្ដស្នេហាផ្អែមល្ហែម នៅលើកញ្ចក់ទូរទស្សន៍ Thai TV3 ។ តើលោកអ្នក ស្រលាញ់ភាពស៊ីសង្វាក់គ្នាគួរឱ្យស្រលាញ់រវាងលោក Krating Khunnarong និងកញ្ញា Mint Ranchrawee ឬទេ?

/

/

ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ Thaiupdates