បវរកញ្ញាដែលដំណាងឲ្យប្រទេសកម្ពុជាកញ្ញា ថោង ម៉ាឡាកំពុងតែស្ថិតនៅក្នុងការប្រលងបង្ហាញនៅក្នុងវិញ្ញាសារនីមួយៗ ជាមួយនឹងចំណេះដឹង ក៏ដូចជារូបសម្រស់ដ៏ស្អាតពីធម្មជាតិរបស់នាង ធ្វើឲ្យអ្នកគាំទ្រជាច្រើនពេញចិត្ត និងសរសើរគ្រប់គ្នាតែម្តង។

/

កាលពីពេលថ្មីៗនេះ តារាស្រីរូបនេះ បានតែងខ្លួនយ៉ាងស្រស់ស្អាត ជាមួយនឹងឈុតដ៏សាមញ្ញ ដែលតុបតែងខ្លួនជាមួយនឹងគ្រឿងលម្អ តំណាងឲ្យខ្មែរ ធ្វើឲ្យរូបសម្រស់នាងកាន់តែស្អាតខ្លាំងឡើង។

/

ក្នុងឈុតសម្លៀកបំពាក់ ដែលនាងបានបង្ហាញ នាងបានច្នៃឡើងយកក្រមាខ្មែរ ធ្វើជាបូរដាក់សក់ រួមទាំងមានកន្លាស់អាវរូបផ្ការំដួលយ៉ាងធំ ដែលទាំងនេះបញ្ជាក់ និងបង្កប់នូវន័យយ៉ាងជ្រាលជ្រៅក្នុងការបង្ហាញឲ្យប្រទេសផ្សេងបានដឹង។

/

ក្រោយឃើញបែបនេះហើយ បណ្តាអ្នកគាំទ្រជាច្រើន បាននាំគ្នាសរសើរដល់នាងគ្រប់គ្នាថា មានភាពឆ្លាត បានយកឱកាសនេះបង្ហាញទៅកាន់ប្រទេសផ្សេងឲ្យបានដឹងពីរបស់ខ្មែរ៕

/

 

អត្ថបទ៖ ចំរើន