ការបាត់បង់សក់ ឬ សក់ជ្រុះ គឺជាបញ្ហាទូទៅ របស់មនុស្សសព្វថ្ងៃ។ មូលហេតុមួយចំនួន ដែលបណ្តាឱ្យ សក់ជ្រុះគឺបណ្តាមកពី ភាពតានតឹង ផ្នែករាងកាយ ឬ មានអារម្មណ៍ស្មុគស្មាញពេក ដែលធ្វើឱ្យអ័រម៉ូនកោសិកាស្បែកក្បាល ក្នុងរាងកាយ រត់មិនស្មើគ្នា កង្វះអាហារូបត្ថម្ភ និងការប្រើផលិតផលថែទាំសក់ខុស ដូចជា សាប៊ូកក់សក់ ជាដើម និង មួយវិញទៀត បណ្តាមកតំណពូជ។
ខាងក្រោមនេះ គឺជាវិធីកំពូលបីយ៉ាង ជួយបណ្តុះសក់ ឱ្យដុះលូតលាស់បានក្រាស់ ឆាប់រហ័សដោយ ធម្មជាតិ។
១/ ស៊ុតមាន់៖ ស៊ុតមាន់គឺជាប្រភេទអាហារ សម្បូរដោយាសារធាតុប្រូតេអ៊ីន ដែលមានសារៈសំខាន់បំផុត ចំពោះការព្យាបាលសក់ស្ងួត និង សក់ជ្រុះ គ្មានសំណើម។ ដំបូង យកស៊ុតមួយឬ ពីរគ្រាប់ទៅតាមប្រភេទសក់ វែង ឬខ្លី បន្ទាប់មក វាយបំបែកវា កូរចូលគ្នាឱ្យសព្វ រួចយកមកលាបលើសក់ និង ស្បែកក្បាល ដោយប្រើក្រយៅម្រាមដៃ ម៉ាស្សា ថ្នមៗ តិចៗ ឱ្យសព្វក្បាលរបស់អ្នក ទុករយៈពេល ៥នាទី ទៅ ១០នាទី រួចលាងសំអាត ដោយទឹកក្តៅឧណៗ ជាមួយនឹងសាប៊ូ។ ធ្វើបែបនេះ ឱ្យបាន បី ទៅបួនដង ក្នុងមួយសប្តាហ៍ អ្នកទទួលបាននូវសក់ក្រាស់ ទន់និង មានសំណើម។
២/ ទឹកក្រូច៖ ទឹកក្រូច ជាប្រភេទផ្លែធម្មជាតិ ដែលមានផ្ទុកទៅដោយសារធាតុចិញ្ចឹម និងវីតាមីន ជាច្រើន មានមុខងារ កម្ចាត់ស្បែកក្បាលមានអង្គែ ស្បែកក្បាលមានជាតិខ្លាញ់ច្រើន និងជួយបណ្តុះសក់របស់អ្នក ឱ្យដុះក្រាស់ មានទម្ងន់ និង សំណើម។ វិធីព្យាបាល៖ យកផ្លែក្រូចមួយ ចិតសំបកឱ្យអស់ រួចយកសាច់ផ្លែក្រូចកិនឱ្យចូលគ្នាឱ្យម៉ដ្ឋ បន្ទាប់មក យកមកលាបលើសក់ និង ស្បែកក្បាល របស់អ្នក ទុករយៈពេល ១០ ទៅ ១៥នាទី រួចលាងសំអាតទឹកចេញជាការស្រេច។ ធ្វើបែបនេះ ឱ្យបានមួយដង មួយសប្តាហ៍ នឹងជួយឱ្យសក់ដុះលូតលាស់ក្រាស់បានឆាប់រហ័ស។
វិធីមួយទៀត យកទឹកក្រូច និងសាច់ផ្លែប៉មកិនឱ្យម៉ដ្ឋ លាយបញ្ចូលគ្នា ៥០% + ៥០% បន្ទាប់មក លាបលើសក់ និង ស្បែកក្បាល ម៉ាស្សាថ្នមៗ ឱ្យសព្វ ទុករយៈពេល ៣០នាទី រួចលាងសំអាត ជាមួយនឹងទឹកធម្មតាចេញ។ ធ្វើបែបនេះ ឱ្យបាន មួយដង មួយសប្តាហ៍ នឹងធ្វើឱ្យសក់របស់អ្នក ដុះលូតលាស់វែង ក្រាស់ និង មានសុខភាពសក់ល្អ៕
ដោយ៖ វណ្ណៈប្រភព៖ top10homeremedies