តើអ្នកក្រោកពីដំណេកមក មានអាម្មរណ៍ថា ខ្លួនដូចជាធាត់ មិនអាចស្លៀក ខោខៅប៊ូវ  ដែលមានរាងតូច (ស្លីម) មិនបានមែនទេ? ភាពស្រស់ស្អាតរបស់ស្រ្តីគ្រប់រូបគឺមិនមែនផ្តោតទៅលើសម្រស់តែមួយផ្នែកនោះទេ គឺអាស្រ័យទៅលើកត្តា ជាច្រើនយ៉ាង ដូចជា៖ ស្បែកសម៉ដ្ឋ រលោង  ដងខ្លួនស្អាត   ការតុបតែងខ្លួន និង ការស្លៀកពាក់ជាដើម។ល។ ប៉ុន្តែ ប្រសិនបើអ្នក  មានផ្នែកណាមួយដែលល្អប្រសើរហើយ សូមថែរក្សាវា ឱ្យបានល្អ នោះទើបភាពស្រស់ស្អាត របស់អ្នកមិនចេះបាត់បង់។ ខាងក្រោមនេះ គឺជាប្រភេទអាហារ ដ៏ប្រសិទ្ធិភាពមួយចំនួន  ជួយឱ្យអ្នក  មានសុខភាពល្អនិង សម្រកទម្ងន់ បានឆាប់រហ័ស។

/

១/ ទឹកសណ្តែក៖ គឺជាប្រភេទអាហារ  ទីមួយដ៏ល្អបំផុត នៅក្នុងបញ្ជីអាហារ ដែលសម្បូរដោយប្រូតេអ៊ីន និងមានតួនាទីយ៉ាងសំខាន់ ក្នុងការរំលាយអាហារ។ ការទទួលទាន  ទឹកសណ្តែកបានទៀងទាត់  នឹងជួយប្រព័ន្ធរំលាយអាហាររបស់អ្នក  ឱ្យរំលាយអាហារបានស្រួល និង ជាពិសេសធ្វើឱ្យអ្នកសម្រកទម្ងន់បានយ៉ាងលឿន ដោយសារតែ ក្នុងទឹកសណ្តែក មានសារធាតុ  ដែលអាចជួយដុតរំលាយសារធាតុខ្លាញ់ បានឆាប់រហ័ស។

២/ ផ្លែក្រូច៖ ទឹកក្រូចក៏ជាប្រភេទ   ទឹកផ្លែឈើធម្មជាតិមួយម្យ៉ាង   ដែលអាចជួយសម្រកទម្ងន់ពីព្រោះ នៅក្នុងទឹកក្រូច មានផ្ទុកនូវ សារធាតុសរសៃជាច្រើន និង វិតាមីន C ជួយឱ្យមានកំលំាងខ្លាំងខ្លា។ ទទួលទានផ្លែក្រូចមួយ  ជារៀងរាល់ថ្ងៃផ្តល់  នូវសារជាតិសរសៃច្រើន  ចំណែកទទួលទានទឹកក្រូចធម្មជាតិសុទ្ធ មួយកែវ នៅពេលព្រឹក អាចធ្វើឱ្យអ្នកមានអារម្មណ៍ស្រស់ថ្លា និងជួយអ្នកឱ្យទទួលទានអាហារតិច ពេញមួយថ្ងៃ៕

ព័ត៌មានទាក់ទងនឹងសុខភាពផ្សេងៗ៖

-បញ្ហា ៤យ៉ាង ធ្វើឱ្យដៃគូរបស់អ្នក បាត់បង់អារម្មណ៍សិច-វិធីកំពូល ១៥នាទី ផ្តាច់បារី បានយ៉ាងងាយស្រួល ឆាប់រហ័ស
-វិធី ពីរយ៉ាង  ធ្វើឱ្យកែងដៃ និង ក្បាលជង្គង់ សភ្លឺ រលោង ឆាប់រហ័ស-វិធីងាយៗ ពីរយ៉ាង កំចាត់ស្បែកក្បាលមានអង្គែ និង របកស្បែកក្បាល ក្នុងរយៈពេល ៣០នាទី-វីធីងាយៗ ព្យាបាលសក់ជ្រុះ ឱ្យដុះលូតលាស់ឡើងវិញ ឆាប់រហ័ស ដោយធម្មជាតិ (មានវីដេអូ)

ដោយ៖ វណ្ណៈប្រភព៖ top10homeremedies