ព័ត៌មានអន្តរជាតិ ៖​យ៉ាងហោចណាស់ មនុស្ស​ ៤៥ ​នាក់បានស្លាប់បាត់បង់ជីវិត ខណៈពេល ដែលក្រុមមនុស្ស ៧០ នាក់ផ្សេងទៀត  បានទទួលរងរបួសធ្ងន់ និង ស្រាល បន្ទាប់ពីរថភ្លើង ដឹកអ្នកដំណើរជាង ២០០ នាក់មួយគ្រឿង បានជួបនឹងឧបទ្ទេវហេតុ បើកធា្លក់ផ្លូវដែក។

width=443

គួររំឭកផងដែរថា  ករណីគ្រោះថ្នាក់ដ៏គួរអោយរន្ធត់ខាងលើនេះ បានកើតឡើងនៅជិតក្រុងSantiago de Compostela តំបន់  Galicia ភាគខាងជើង​ ឆៀងខាងកើត ប្រទេសអេស្ប៉ាញយ៉ាងណាមិញ  ប្រភពសារព័ត៌មានដដែល បានបញ្ជាក់បន្ថែមអោយដឹងផងដែរថា រថភ្លើងដឹកអ្នកដំណើរមួយគ្រឿងនេះ    គឺជាប្រភេទរថភ្លើងល្បឿនលឿន ធ្វើដំណើរទៅមកពីក្រុងMadrid និងក្រុង Ferrol ។

width=437

ដោយឡែក កាលដែលលើកឡើងថា  រថភ្លើងមួយគ្រឿងនេះ  បានបើកធ្លាក់ផ្លូវនោះ វាគឺជាការអះអាងជាជំហានដំបូងនោះទេ  ស្របពេលដែលមូលហេតុពិត     នៃការកើតមានឡើងនូវគ្រោះថ្នាក់ដ៏រន្ធត់មួយនេះ ក៏កំពុងតែស្ថិតនៅក្រោមការតាមដានស៊ើបអង្កេតនៅឡើយ៕

width=435

ដោយ ៖ រិទ្ធីប្រភព ៖ buzzfeed