មុននឹង ឈានទៅដល់ ការចាប់ផ្តើមរៀបគម្រោងពិធីអាពាហ៍ពិពាហ៍ អ្នកត្រូវចាប់ផ្តើមពីការសុំមិត្តស្រី រៀបអាពាហ៍ពិពាហ៍ ដោយភាពផ្អែមល្ហែម ភ្ញាក់ផ្អើល រីករាយ និង ធ្វើឱ្យ នាងរំភើបចិត្ត ដែលធ្វើឱ្យនាង មិនអាចបំភ្លេច នូវទិដ្ឋភាពដ៏ល្អនេះ ជារៀងរហូតនៅក្នុងឆាកជីវិតរបស់អ្នកទាំងពីរ។ តើអ្នក គួរធ្វើដូចម្តេច? ខាងក្រោមនេះ ជាអ្វី ដែលអ្នកគួរតែធ្វើ សំរាប់គូស្នេហ៍ របស់អ្នក៖
១/ ចូរនិយាយ ជាមួយនាងពីរឿងរៀបអាពាហ៍ពិពាហ៍ ជារឿងសំខាន់ណាស់ ដែលអ្នកទាំងពីរ ត្រូវតែត្រៀមលក្ខណៈ ឱ្យរួចរាល់ក្នុងការឈានជើង ចូលក្នុងដំណាក់កាល រៀបអាពាហ៍ពិពាហ៍។២/ រៀបចំគម្រោង សុំនាងរៀបអាពាហ៍ពិពាហ៍ ក្នុងពេលវេលាណាមួយ ដ៏ល្អ ឲ្យសមស្របក្នុងការប្រារព្ធពិធី អាពាហ៍ពិពាហ៍ ព្រោះគូស្នេហាភាគច្រើន មិនចូលចិត្តការភ្ជាប់ពាក្យ ទុករយៈពេលយូរ នោះទេ។
៣/ ធ្វើការជ្រើសរើសចិញ្ចៀនរៀបអាពាហ៍ពិពាហ៍ជាមួយនឹងគូស្នេហ៍របស់អ្នក ដើម្បីទទួលបាន នូវចញ្ចៀនមួយ ដ៏ស្រស់ស្អាត និង ធ្វើឱ្យនាងពេញចិត្ត។៤/ សុំនាង រៀបអាពាហ៍ពិពាហ៍ ដោយប្រើវិធីសាស្ត្រណា ដែលភ្ញាក់ផ្អើល ប៉ុន្តែ នាង ចូលចិត្ត និង រំភើប។ ប្រសិនបើ នាងជាមនុស្សអៀនខ្មាស់ គម្រោងសុំនាងរៀបអាពាហ៍ពិពាហ៍ក្នុងកម្មវិធីសាធារណៈអាចនឹងមិនបានសម្រេច នោះទេ។
៥/ បន្ថែម លក្ខណៈពិសេសនៅពេល សុំនាងរៀបអាពាហ៍ពិពាហ៍ ដើម្បីធ្វើឱ្យប្លែក ជាមួយនឹងបរិយាកាស ណាមួយ ដ៏ល្អ។ អ្នក អាចច្រៀងចំរៀង អានកំណាព្យ ឬ តែងកំណាព្យឬ លេងហ្គីតា ដោយខ្លួនឯង រៀបចំផ្ទះ ដើម្បីធ្វើឱ្យនាងរំភើបចិត្ត។
៦/ បញ្ចូលវីដេអូ ដែលអ្នកបានថតទុកនៃសកម្មភាពរបស់អ្នក ដែលចង់សុំនាងរៀបអាពាហ៍ពិពាហ៍ ទៅ Youtube បន្ទាប់មក ប្រាប់នាងថា អ្នកមានវីដេអូដ៏ពិសេសមួយ ចង់បង្ហាញនាងដើម្បីនាង ទទួលបានភាព ភ្ញាក់ផ្អើល និង រំភើប។
៧/ រក្សាទុកចិញ្ចៀនសុំនាងរៀបអាពាហ៍ពិពាហ៍នៅក្នុងប្រអប់តូចមួយដ៏ស្រស់ស្អាត បន្ទាប់មក នាំនាងទៅទទួលទានអាហាររាត្រី ក្រោមពន្លឺភ្លើងទៀន និង ស្តាប់បទចំរៀងរ៉ូម៉ែនទិចតែពីរនាក់។ ពេលទទួលទានអាហាររួចហើយយកចិញ្ចៀនចេញមក លុតជង្គង់ចុះ និយាយពាក្យថា រៀបការជាមួយបងបានទេ៕
ប្រែសម្រួលដោយ៖ វណ្ណៈប្រភព៖ wedding.theknot