គ្រឿងផ្សំ
មាន់ ជីវ៉ាន់ស៊ុយ អំបិល គល់ស្លឹកគ្រៃ ខ្ទឹមស ទឹកត្រី ម្រេច
វិធីធ្វើ
១- មាន់ស្រែទម្ងន់ប្រហែល ១គ.ក្រ ១ក្បាល,មើមខ្ទឹម ៥កំពិស និងឬសជីរវ៉ាន់ស៊ុយ ៥ដើម , គល់ស្លឹកគ្រៃដំបំបែក ៣-៤គល់ និងម្រេចគ្រាប់ ១០គ្រាប់, អំបិលម៉ដ្ឋ ១ស្លាបព្រាកាហ្វ និងទឹកត្រី ២ស្លាបព្រាបាយ ២- បុកមើមខ្ទឹម ឬសជីវ៉ាន់ស៊ុយ អំបិល និងម្រេចចូលគ្នាអោយល្អិត ៣- លាងមាន់ យកគ្រឿងក្នុងចេញអោយស្អាត ៤- យកមាន់មកប្រឡាក់គ្រឿង ដែលបុកហើយលាយជាមួយទឹកត្រីអោយសព្វទាំងក្នុងទាំងក្រៅ រួចយកគល់ស្លឹកគ្រៃ មកឆ្មួលញ៉ុកចូលក្នុងខ្លួនមាន់ ហើយដេរភ្ផិតអោយស្អាត ។ ៥- វិធីដុតយកឈើមកដោតមាន់ ដោយបន្សល់ចុងម្ខាងសំរាប់ដោតទៅនឹងដី ហើយយកសំបកប៉ោតមកគ្របពីលើ ទើបយកចំបើងមកគរលើសំបកប៉ោតអោយលិចទៀត ហើយសឹមដុតចំបើង អោយឆេះទ្រលោមឡើងលិចប៉ោតនោះ ប្រហែលជា១៥ទៅ ២០នាទីចាំលើកសំបកប៉ោតចេញ ៦- ពេលនោះមាន់ឆ្អិនល្អ ហើយដាក់ចាន ទទួលទានជាការស្រេច ។
កំណត់សម្គាល់ផ្សេងៗ
សំគាល់ : ការគ្របសំបកប៉ោតពីលើមាន់ គឺការពារកុំអោយកំទេចចំបើងធ្លាក់លើមាន់ដែលយើងដុតផង និងរក្សាកំដៅអោយបានក្តៅល្អ ក្នុងការចំអិនថែមទៀតផង ៕
ដោយ ៖ សារ៉ាត
ប្រភព៖ ANT