គ្រឿងផ្សំ 

សាច់គោ ម្ទេសហឹរ ម្ទេសប្លោក ស្លឹកក្រូចសើច ជីនាងវង ត្រប់ ម្ទេសហាវៃ ដូង ស្ករស អំបិល ទឹកត្រី ម្រេច។

/

វិធីធ្វើ 

១-​ បរិមាណ​មនុស្ស​ ២​នាក់​  រយៈពេល​ចម្អិន​ ១០​នាទី​

២-​ សាច់​គោ​ ២​ ខាំ​ (​លោក​អ្នក​អាច​ធ្វើ​ជាមួយ​សាច់​អ្វី​ ក៏​បាន​តាម​ការ​ចូល​ចិត្ត​)​  គ្រឿងការី​ខៀវ​ ៥០ ​ក្រាម​ ​ ត្រប់​ពុត​ញ​ង​ ៣ ​ក្រាម​​ ជី​នាងវង​ ២ ​មែក​​ ម្ទេសហាវៃ​ ២​ក្រាម​  ម្ទេស​ប្លោក​ទុំ​ ២ ​ផ្លែ​ ​ ម្ទេស​ហឹរ​ ៥ ​គ្រាប់​​ ស្លឹក​ក្រូចសើច​ ៥ ​សន្លឹក​ ទឹកត្រី​ ២ ​ស្លាបព្រា​កាហ្វេ​ ​ អំបិល​ ១​ស្លាបព្រា​កាហ្វេ​ ​ ស្ករស​ ៣ ​ស្លាបព្រា​កាហ្វេ​​ ម្រេច​ ១​ស្លាបព្រា​កាហ្វេ​  ខ្ទះ​ដូង​កន្លះ​កូនចាន​។​

៣-​ សាច់​គោ​លាង​ទឹក​ រួច​ហាន់​ជា​ចំណិត​ស្តើងៗ​  ម្ទេសហាវៃ​ និង​ម្ទេស​ប្លោក​ទុំ​ លាង​ទឹក​រួច​ហាន់​ជា​ចំណិតៗ​​ ស្លឹក​ក្រូចសើច​ និង​ត្រប់​ពុត​ញ​ង​ លាង​ទឹកឱ្យ​ស្អាត​ទុក​មួយអន្លើ​

៤-​ ដាក់​ខ្ទះ​លើ​ភ្លើង​ឱ្យ​ក្តៅ​ រួច​ចាក់​ខ្ទិះដូង​ចូល​ -​ ចាក់​គ្រឿងការី​ចូល​គ្នា​ ឆា​ឱ្យ​ឡើង​ឈ្ងុយ​ ទុក​រយៈពេល​ ២​នាទី​ -​ ដាក់​សាច់​ចូល​ ហើយ​ឆា​ចូល​ច្របល់​ជាមួយ​គ្រឿងការី​

៥-​ ចាក់​បន្លែ​ ដូច​ជា​ត្រប់​ពុត​ញ​ង​ ស្លឹក​ក្រូចសើច​ ម្ទេស​ខៀវ​ និង​ម្ទេស​ប្លោក​ក្រហម ​ដែល​បាន​ហាន់​រួច​ឆា​ ច្របល់​ចូល​គ្នា​

៦-​ ចាក់​គ្រឿងផ្សំ​រសជាតិ​ចូល​ ឆា​ច្របល់​ចូល​គ្នា​ ទុក​រយៈពេល​ ១០​នាទី​ ទើប​ដាក់ចុះ​ជា​ការ​ស្រេច​ ។​

កំណត់សម្គាល់ផ្សេងៗ 

នៅ​ពេល​ដួស​ដាក់​ចាន​បរិភោគ​ ត្រូវ​យក​ស្លឹក​ជី​នាងវង​ដាក់​ពីលើ​ ម្ហូប​នេះ​អាច​ទទួលទាន​ជាមួយ​បាន​ក៏​បាន​ ឬ​ជាមួយ​នំ​បញ្ចុក​ក៏​បាន​ ៕

/

ប្រែសម្រួល​ ៖ សារ៉ាត

ប្រភព ៖ អេអិនធី