ភ្នំពេញ៖ ឳពុកម្តាយ គឺជាអ្នកមានគុណយ៉ាងធំធេង ដែលមិនអាចកាត់ថ្លៃបាន សម្រាប់យើងទាំងអស់គ្នា។ ពួកលោកទាំង បានមើលបីបាច់ ចិញ្ចឹមថែរក្សា ចាប់តាំងពីយើងចាប់កំណើត រហូតដល់ធំដឹងក្តី ។ ដោយខិតខំរកប្រាប់ ចិញ្ចឹមកូន ឲ្យកូនរៀនសូត្រ បានខ្ពង់ខ្ពស់មានអនាគតល្អ។
យ៉ាងណាសម្រាប់ពេលនេះ យើងខ្ញុំសូមលើកយកនូវ បទចម្រៀងចាស់ៗ ២បទ ដែលបទទី១ គឺបទ «លោកឳពុក» ច្រៀងដោយ លោក ព្រាប សុវត្ថិ ។ បទនេះនិយាយពីការខិតខំតស៊ូរបស់ ឳពុកម្នាក់កំព្រាប្រពន្ធ ហើយខិតខំប្រឹងប្រែងតស៊ូគ្រប់បែបយ៉ាងដើម្បី ចិញ្ចឹមកូនប្រុសដែលកំព្រាម្តាយ ឲ្យបានរៀនសូត្រ និងចេះតស៊ូជំនះឧបស្គគ ដើម្បីអានាគតរបស់ខ្លួន។ យ៉ាងណាឳពុកម្នាក់នោះមិនបាន នៅមើលពីអានាគតកូនប្រុសម្នាក់នោះទេ គាត់បានចាកឆ្ងាយសែនឆ្ងាយ គ្មានពេលត្រឡប់ ដោយបន្សល់ទុកឲ្យកូនប្រុសម្នាក់នោះ បន្តជីវិតតស៊ូ រហូតបានជោគជ័យក្នុងឆាកជីវិត។
ចំណែកឯបទចម្រៀងទី២ គឺបទ «ម៉ែ» របស់លោក ណាំ ប៉ុណ្ណារ័ត្ន វិញ ចង់និយាយពីស្ត្រីជាម្តាយកំព្រាប្តីម្នាក់ បានខិតខំតស៊ូលក់បន្លែ ក្នុងផ្សារយកប្រាក់ចិញ្ចឹមកូនប្រុស ដែលកំពុងតែសិក្សានៅវិទ្យាល័យ។ កូនប្រុសនោះ មិនបានស្តាប់ដំបូងមាន របស់ម្តាយដែលខំប្រឹងរកស៊ី តត្រុក ដើម្បីកូនប្រុសឡើយ ពោលគឺ រូបគេដើរលេង ផឹកស៊ីមិនចូលសាលា មានសង្សារ បង្ហោះម៉ូតូ វាយបត់គ្នា ដែលធ្វើឲ្យម្តាយគ្រាំគ្រា ចិត្តយ៉ាងពន់ពេក។ ចុងក្រោយកូនប្រុសម្នាក់នោះ គ្មានអ្វីនិយាយក្រៅពាក្យថា «សោកស្តាយ» ព្រោះខានបានជួបមុខ អ្នកម្តាយតទៅទៀត។
បន្ទាប់ស្តាប់បទនេះរួច សូមកូនប្រុសកូនស្រី ដែលកំពុងធ្វើឲ្យឳពុកម្តាយ មិនសប្បាយចិត្តទាំងអស់ មេត្តាបោះបង់ចោល នូវសកម្មភាពនានា ដែលធ្វើឲ្យឳពុកម្តាយ មិនសប្បាយទាំងនោះចោល ហើយត្រឡប់មកធ្វើអ្វី ដែលអាចបតស្នងសងគុណ លោកទាំងពីរ ព្រោះពួកគាត់មិនចង់ ឃើញកូនខ្លួនធ្លាក់ចូល នូវក្នុងអំពើអបាយមុខផ្សេងៗនោះទេ អ្វីដែលពួកគាត់ត្រូវការ គឺចង់ឃើញកូនៗមានអនាគតល្អ៕
ព័ត៌មានគួរឲ្យចាប់អារម្មណ៍ ផ្សេងៗទៀត៖
- Window Phone មានការអភិវឌ្ឍន៍លឿនជាង ទាំង iOS និង Android- វីដេអូ៖ មានគ្រោះថ្នាក់ចរាចរណ៍ ដោយសារតែរវល់ងាកមើល ស្រីស្លៀកខ្លី មិនមើលផ្លូវ
- Apple សហការជាមួយ Sony, BlackBerry, Microsoft ធ្វើសង្គ្រាមជាមួយ Google- Version Concept: iPhone Air អេក្រង់ 5 inch កម្រាស់ 4,5mm ស្អាតអស់ទាស់ (មានវីដេអូ)- Nokia លក់ Phablet Lumia 1520 ក្នុងតំលៃប្រហាក់ប្រហែល ៧៥០ ដុល្លារនៅវៀតណាម
ដោយ៖ LookingTODAYផ្តល់សិទ្ធិដោយ៖ ដើមអំពិល