បារាំង៖ តារាចម្រៀងប្រុស ដ៏ល្បីប្រចាំផលិតកម្មរស្មី ហង្សមាស លោក ឆន សុវណ្ណរាជ កាលពីម្សិលមិញនេះ បានរៀបចំពិធី ខួបកំណើតស្ងាត់ៗ តែពីរនាក់តារាស្រី ផន ស្រីខូច នៅលើកដីប្រទេសបារាំង។

កាលពីថ្ងៃទី ១០ តុលា មិ្សលមិញ នេះ ក្នុងគេហទំព័រ ហ្វេសប៊ុក របស់តារាចម្រៀង ស្រីសំនៀងក្រអួនក្រអៅ ផន នីដា ហៅ ស្រីខូច ឃើញនាង បង្ហោះរូបថតជាច្រើនសន្លឹក របស់លោក ឆន សុវណ្ណារាជ ដែលកំពុង ផ្លុំទៀន កាត់នំ Cake ក្នុងថ្ងៃខួបកំណើត។ ក្នុងរូបថតទាំងនោះ ឃើញមានរៀបចំអាហារ ពេលល្ងាចយ៉ាងពិសេស ជាមួយនឹង ស្រាក្រហមទៀតផង។

យ៉ាងណាមិញ ទោះបីជាតារាប្រុស មាឌធំ រាងសង្ហា ឆន សុវណ្ណារាជ ដឹកដៃ ផន ស្រីខូច ឡើងយន្តទៅសម្តែង នៅលើទឹកដីបរទេស យ៉ាងណាក៏ដោយ ក៏ប្រជាប្រិយភាពក្នុង ស្រុករបស់លោក មិនមានការធ្លាក់ចុះដែរ ពោលអ្នកគាំទ្រជាច្រើន កំពុងតែទន្ទឹងរង់ចាំ ការវិលត្រឡប់របស់លោក ចូលមកបំរើអារម្មណ៍ របស់ពួកគេវិញ ខណៈអតីតតារាចម្រៀង ក្នុងផលិតកម្មរ៉ក់ ផន ស្រីខូច ក៏កំពុងតែទ្រនំជ្រក នៅក្នុងទ្រនំធំជាមួយគ្នា។ ប៉ុន្តែទោះបីជា ផន ស្រីខូច ហាក់ស្ងាប់ស្ងាត់ ទីផ្សារក្នុងស្រុក ក៏ពិតមែន តែទីផ្សារក្រៅស្រុកវិញ ហាក់ដូចជាឡើងប្លែក គួរឲ្យកត់សំគាល់តែម្តង៕

width=470

width=470

width=470

 

ដោយ ៖ lookingtodayផ្តល់សិទ្ធិដោយ ៖ ដើមអំពិល