ប្រសិនបើ កំពុងព្យាយាមផ្តាច់បារី សូមចូលទៅកាន់ក្លឹបហាត់កីឡា។ យោងតាមការសិក្សាថ្មីមួយបានបង្ហាញថា មនុស្សដែលបានហាត់កីឡា ៥៥% បានទទួលនូវ ជោគជ័យក្នុងការផ្តាច់បារី។តើអ្នកចង់ផ្តាច់បារីមែនដែរ ឬទេ? តើចង់ឱ្យសមាជិកគ្រួសារ (ឪពុក បងប្អូនប្រុស អ៊ុំ ឬ មា) របស់អ្នក ផ្តាច់ មែនទេ? សូមឱ្យពួកគាត់ ព្យាយាមផ្តាច់បារី ដោយសាកល្បង វិធីដូចខាងក្រោម៖
១/ ហាត់កីឡា៖ អ្នកជំនាញបាននិយាយថា ការជិះកង់ ឬ រត់ហាត់ប្រាណ រយៈពេល ១០នាទីអាចផ្តាច់ការជក់បារីបាន។ អ្នកស្រាវជា្រវ ជាច្រើន មកពីសាកលវិទ្យា Exeter បានបង្ហាញថា ការធ្វើលំហាត់បា្រណ បានធ្វើឱ្យមានការផ្លាស់ប្តូរសកម្មភាពរបស់ខួរក្បាល (ការគិត) ដែលអាច ជួយកាត់បន្ថយចំណង់ចំណូលចិត្ត ការជក់បារី ឬ ធ្វើអ្នកឱ្យលែងចង់ជក់បារីតែម្តង។
ការដើរ រត់ ឬ ជិះកង់ រយៈពេល ១០ ទៅ ១៥នាទី ពិតណាស់ វាអាចជួយឱ្យអ្នកជក់បារី បញ្ឈប់ការជក់បារីបាន យ៉ាងងាយស្រួល ហើយវានឹងក្លាយទៅទំលាប់ដ៏ល្អមួយ ជំនួសដោយការហាត់កីឡាវិញ ដែលផ្តល់អត្ថប្រយោជន៍ជាច្រើនចំពោះសុខភាព ដូចជា សម្រកទម្ងន់ ធ្វើឱ្យអារម្មណ៍ស្រស់ថ្លា រីករាយ និង មានសុខភាពល្អ៕
ព័ត៌មានទាក់ទងនឹងសុខភាពផ្សេងៗ៖
-បញ្ហា ៤យ៉ាង ធ្វើឱ្យដៃគូរបស់អ្នក បាត់បង់អារម្មណ៍សិច-អាហារពីរយ៉ាង ធ្វើឱ្យបុរស និង ស្រ្តី ខ្លាំង ប្រយុទ្ធបានយូរ-វិធីងាយៗ ៤យ៉ាង ធ្វើឱ្យអ្នក ឆាប់ចូលគេង និង គេងលក់ ស្កប់ស្កល់-វិធី ពីរយ៉ាង ធ្វើឱ្យកែងដៃ និង ក្បាលជង្គង់ សភ្លឺ រលោង ឆាប់រហ័ស-វីធីងាយៗ ព្យាបាលសក់ជ្រុះ ឱ្យដុះលូតលាស់ឡើងវិញ ឆាប់រហ័ស ដោយធម្មជាតិ (មានវីដេអូ)
ដោយ៖ វណ្ណៈប្រភព៖ indiatimes