ម្រះព្រៅ គឺជាប្រភេទជីម្យ៉ាងដែលមានក្លិនក្រអូប ភាគច្រើនត្រូវបានគេយកមកប្រើប្រាស់ធ្វើជាគ្រឿងផ្សំចំណិនអាហារ។ ប៉ុន្តែ ម្រះព្រៅ ក៏ជារុក្ខជាតិម្យ៉ាង ដែលគេយកមកប្រើប្រាស់ធ្វើជាឱសថដ៏ពូកែស័ក្តិសិទ្ធិផងដែរ សំរាប់សុខភាព។ ស្លឹកនិងផ្កាម្រះព្រៅ មានផ្ទុកនូវសារធាតុចិញ្ចឹមជាច្រើន ដែលអាចជួយការពារប្រឆាំងនឹងជំងឺ និងជួយឱ្យរាងកាយមានសុខភាពល្អ។

ម្រះព្រៅ មានកម្រិតសារធាតុខ្លាញ់តិច សម្បូរទៅដោយសារធាតុការពារប្រតិកម្មអុកស៊ី ការពារនឹងការឆេះរលាក និងប្រឆំាងនឹងការវេត្រាណូ។ លើសពីនេះទៀត  វាមានផ្ទុកនូវវីតាមីនជាច្រើនប្រភេទ  ដូចជា៖ វីតាមីន A, C, K និង សារធាតុ  manganese,  ទង់ដែក កាល់ស្យូម ដែក magnesium និង omega-3 fats។ សារធាតុទាំងអស់នេះ  គឺជាវត្ថុធាតុផ្សំ ដ៏ល្អបំផុតក្នុងការថែទាំរាងកាយឱ្យមានសុខភាពល្អ។

/

ព្យាបាលជំងឺឈឺក្រពះ៖ ម្រះព្រៅគឺជាឱសថដ៏ស័ក្តិសិទ្ធិបំផុត សំរាប់ប្រព័ន្ទរំលាយអាហាររបស់អ្នក។ អ្នកអាចយកទឹកម្រះព្រៅ ដែលបានមកពីស្លឹករបស់វា  ដើម្បីព្យាបាលអាការឈឺក្រពះ ឬ រមូលក្រពើ។

វីធីព្យាបាល៖ យកទឹកម្រះព្រៅ មួយស្លាបព្រាកាហ្វេ លាយជាមួយនឹងទឹកខ្ញី  មួយស្លាបកាហ្វេ បន្ទាប់មក ផឹកវា ដើម្បីកាត់បន្ថយការឈឺចាប់ក្រពះ។

មួយវិញទៀត អ្នកអាចផឹកតែម្រះព្រៅ ដើម្បីព្យាបាលជំងឺឈឺក្រពះ និង ជំងឺផ្សេងៗ ដូចជា៖ ជំងឺទល់លាមក ជំងឺពិបាករំលាយអាហារ និង ជំងឺរលាយច្រមុះ។ល។

ធ្វើឱ្យមាត់មានក្លិនល្អ៖ ម្រះព្រៅក៏ជាឱសថមួយដ៏ប្រសើរផងដែរសំរាប់សុខភាពមាត់។វាអាចជួយកំចាត់ខ្យល់ដកដង្ហើមមិនល្អ ក្លិនមាត់ស្អុយ និង ជំងឺអញ្ចាញធ្មេញ បានយ៉ាងមានប្រសិទិ្ធភាព។

វិធីព្យាបាល៖ សូមយកស្លឹកម្រះព្រៅ ពីរ ទៅបីស្លឺក ដាក់ហាលថ្ងៃ  រយៈពេលមួយថ្ងៃ ទៅពីរថ្ងៃ  បន្ទាប់ពី  ស្លឹកម្រះព្រៅស្ងួតហើយ យកស្លឹកម្រះព្រៅនោះ កិនឱ្យម៉ដ្ឋ  រួចយកវាមកដុសធ្មេញរបស់អ្នក។

អ្នកក៏អាចយកស្លឹកម្រះព្រៅ ដែលកិនម៉ដ្ឋរួច លាយជាមួយនឹង ប្រេងម៉ូតាត ដើម្បីធ្វើជាថ្នាំដុសធ្មេញធម្មតា បន្ទាប់មកយកវាមកដុសលើធ្មេញរបស់អ្នក ដើម្បីព្យាបាលក្លិនមាត់ស្អុយនិង ខ្យល់ដកដង្ហើមមិនល្អ៕

ព័ត៌មានទាក់ទងនឹងសុខភាពផ្សេងៗ៖

-ប្រភេទអាហារ ព្យបាលប្រឆាំងនឹងជំងឺកង្វះឈាម-វិធីងាយៗ ព្យាបាលកំចាត់មុន និង បំបាត់ស្លាកស្នាម បានឆាប់រហ័ស
-វិធីពីរយ៉ាង ធ្វើឱ្យស្បែកមុខបុរស សម៉ដ្ឋ តឹងណែន ភ្លឺរលោង ដោយធម្មជាតិ-កំពូលអាហារ ៤យ៉ាង ការពារមិនឱ្យមានជំងឺលើសឈាម និង ជំងឺគាំងបេះដូង
-វីធីងាយៗ ព្យាបាលកំចាត់ ស្បែកក្បាលអង្គែ និង រមាស់ បានឆាប់រហ័ស ដោយធម្មជាតិ

ដោយ៖ វណ្ណៈប្រភព៖ top10homeremedies