Apple ធ្លាប់បានចង់ ធ្វើការសហការជាមួយនឹងក្រុមហ៊ុន តៃវ៉ាន់មួយ ដើម្បីផលិតបណ្តាបន្ទះ Chipថ្មីដល់ iPhone។ ជាក់ស្តែង គំរោងនេះ ត្រូវបានលុបចោលវិញ ដោយសារតែខាងដៃគូរសហការ បានជួបបញ្ហាលំបាក ក្នុងការផលិត ប្រភេទបន្ទះ Chip 20nm។ តាមរយះបញ្ហានេះ ការចង់រួចផុតពីការពឹងទៅលើ Samsung របស់ Apple ប្រហែលជានៅតែមិនទាន់អាចធ្វើទៅរួច នោះទេ។

តាមប្រភពពីបណ្តាសារព័ត៌មានកូរ៉េខាងត្បូង Samsung នឹងទទួលផលិត បន្ទះ Chip ជំនាន់បន្ទាប់របស់ Apple ប្រហែលចាប់ពី ៣០ ដល់ ៤០% ដែលលទ្ធភាពច្រើន​គឺ Chip Apple A8 សំរាប់បំពាក់ដល់ បណ្តាឧបករណ៍ iOS ក្នុងពេលអនាគត។

/

តាមប្រភពនានា កាលពីពេលកន្លងទៅ បានឲ្យដឹងថា ដំបូងឡើយ ក្រុមហ៊ុន Taiwan Semiconductor Manufacturing Co (TSMC) របស់តៃវ៉ាន់ ចង់ចូលខ្លួនជំនួស Samsung ដើម្បីក្លាយជាក្រុមហ៊ុនផលិត Chip តែមួយគត់សំរាប់ Apple នៅឆ្នាំក្រោយ ហើយ Apple ក៏ចង់កាត់បន្ថយការពឹងពាក់ទាំងឡាយណា ពាក់ព័ន្ធនឹង Samsung ដែរ។ ប៉ុន្តែជាក់ស្តែង TSMC បានជួបប្រទះនូវបញ្ហាលំបាក ក្នុងការផលិតប្រភេទបន្ទះ Chip 20nm ដូច្នេះហើយ Apple ក៏បានបង្ខំចិត្ត នៅតែពឹង និងចាំបាច់ត្រូវធ្វើកិច្ចសន្យាបំពេញបន្ថែមមួយ ជាមួយ Samsung៕

ដោយ៖ សិលាប្រភព៖ Vreview