មុននៅលើស្បែក គឺជាបញ្ហាមួយ ដែលមនុស្សគ្រប់រូបតែងជួបប្រទះ ដោយសារជាតិខ្លាញ់លើស្បែកមុខ កើនឡើង ដែលបង្កឱ្យកើតមានមុន នៅកន្លែងមួយចំនួនដូចជា៖ ស្បែកមុខ ក  ស្មាក្បាល និង ស្បែកខ្នង។ តើអ្នកជួបប្រទះនូវបញ្ហាទាំងអស់នេះ មែនដែរ ឬទេ? ខាងក្រោម នេះគឺជាវិធីសាស្រ្តព្យាបាល មុន  ដ៏ឆាប់រហ័សដោយធម្មជាតិ៕

/

១/ ក្រូចឆ្មារ៖ គឺជាឱសថព្យាបាលដ៏ពូកែស័ក្តិសិទ្ធិមួយ ដែលអាចកំចាត់មុន និង (មុនអង្កាម)បានយ៉ាងឆាប់រហ័សដោយប្រើទឹកក្រូចឆ្មារ ពីព្រោះទឹកក្រូចឆ្មារ  សម្បូរទៅដោយវីតាមីន C។ទឹកក្រូចឆ្មារ មានតួនាទីយ៉ាងសំខាន់ ក្នុងការកំចាត់មុនលើស្បែកមុខរបស់អ្នក បានយ៉ាងឆាប់រហ័ស និងជួយថែរក្សាស្បែកមុខ ឱ្យសភ្លឺរលោង តឹងណែន ដោយធម្មជាតិ។ មានវិធីពីរយ៉ាង ដើម្បី កំចាត់មុននៅលើស្បែកមុខរបស់អ្នក ដោយប្រើទឹកក្រូចឆ្មារធម្មជាតិ។ វិធីទីមួយ៖ យកក្រណាត់ស្អាតមួយ ឬ សំឡី ជ្រលក់ ទៅក្នុងទឹកក្រូចឆ្មារ បន្ទាប់មក លាបថ្មមៗនៅលើកន្លែងកើតមុន មុនពេលចូលគេង។

វិធីទីពីរ៖ អ្នកអាចយកទឹកក្រូចឆ្មារមួយស្លាបព្រាបាយ លាយជាមួយម្សៅ  cinnamon powderមួយស្លាបព្រាកាហ្វេ បន្ទាប់មក លាបនៅលើស្បែកមុខ ដែលកើតមុន ទុកមួយយប់  រួចលាងសំអាតចេញដោយទឹកក្តៅឧណ្ឌៗ នៅពេលព្រឹក។ ប៉ុន្តែ វិធីនេះគឹមិនអាចប្រើបានចំពោះអ្នកដែលមានស្បែកមុខខូច ឬ ស្បែកមុខប្រតិកម្មនោះទេ។

២/ ទឹកឃ្មុំ៖ គឺជាឱសថធម្មជាតិមួយ សំរាប់ផ្សះជំងឺ ដែលអាចជួយព្យាបាលមុខ កើតមុនឱ្យជាសះស្បើយបានយ៉ាងឆាប់រហ័ស និង ជួយការពារការឆ្លងមេរោគ លើស្បែកមុខ។ វិធីទី១៖ប្រើក្រណាត់ស្អាតមួយ ឬ ប្រើសំឡី ជ្រលក់  ទៅក្នុងទឹកឃ្មុំ រួចលាប  ទៅលើស្បែកកើតមុនទុករយៈពេល ៣០នាទី។

វិធីទី២៖ លាងសំអាតមុខឱ្យស្អាតជាមួយនឹងទឹកក្តៅឧណ្ឌៗ។ ជំរើសមួយទៀត លាយទឹកឃ្មុំ ជាមួយនឹង ម្សៅ cinnamon កូរចូលគ្នាឱ្យសព្វ ដើម្បីធ្វើជាម៉ាស បន្ទាប់មក  លាបនៅលើមុនមុនពេលចូលគេង នៅពេលព្រឹកឡើង  អាចនឹងមានការរលាក ឬ ហើមតិចតួច  (ក្តៅស្បែកមុខតិចតួច)   រួចលាងសំអាតស្បែកមុខ   ដោយទឹកត្រជាក់ ជាការស្រេច។ សូមបញ្ជាក់ថា៖ ម្សៅ cinnamon និង cinnamon powder អាចរកទិញបាន នៅផ្សារទំនើប៕

ព័ត៌មានទាក់ទងនឹងសុខភាពផ្សេងៗ៖

-បញ្ហា ៤យ៉ាង ធ្វើឱ្យដៃគូរបស់អ្នក បាត់បង់អារម្មណ៍សិច-វិធីកំពូល ១៥នាទី ផ្តាច់បារី បានយ៉ាងងាយស្រួល ឆាប់រហ័ស
-វិធី ពីរយ៉ាង  ធ្វើឱ្យកែងដៃ និង ក្បាលជង្គង់ សភ្លឺ រលោង ឆាប់រហ័ស-កំពូលអាហារ ២យ៉ាង ធ្វើឱ្យធ្មេញសស្អាត ភ្លឺរលោង រឹងមាំ និង បំបាត់ក្លិនមាត់
-វីធីងាយៗ ព្យាបាលសក់ជ្រុះ ឱ្យដុះលូតលាស់ឡើងវិញ ឆាប់រហ័ស ដោយធម្មជាតិ (មានវីដេអូ)

 

ដោយ៖ វណ្ណៈប្រភព៖ top10homeremedies