បន្ទាប់ពីការផ្លាស់ប្តូរជាបន្តបន្ទាប់ស្តីពី Interface ក៏ដូចជាការរចនាម៉ូត Facebook ប្រហែលជានៅមានរឿងជាច្រើនទៀត ដែលត្រូវធ្វើ ដើម្បីបំពេញសេចក្តីត្រូវការ របស់អ្នកប្រើប្រាស់ ឲ្យកាន់តែពេញចិត្តថែមទៀត។ ជាក់ស្តែង ថ្មីៗនេះ Facebook កំពុងតែចង់ធ្វើការផ្លាស់ប្តូរប៊ូតុងLike ដែលកំពុងតែប្រើរាល់ថ្ងៃនេះចេញ។ នៅមិនទាន់ច្បាស់ថា ការផ្លាស់ប្តូរនេះ វាសក្តិសមជាមួយផ្នែកខាងក្នុងរបស់ Facebook ឬក៏អត់នោះទេ ប៉ុន្តែការរចនាម៉ូតប៊ូតុង Like ថ្មីនេះ កំពុងតែទទួលបានការគាំទ្រ យ៉ាងច្រើនពីសំណាក់ អ្នកនិយមប្រើប្រាស់អ៊ីនធឺណេត ជាពិសេសគឺអ្នកចូលចិត្តលេង Facebook នេះតែម្តង។
ប៊ូតុង Like ថ្មី (ស្តាំ) ត្រូវបានរចនាម៉ូតដោយមាន logo Facebook ផ្នែកខាងក្នុង
អ្នកតំណាងរបស់ Facebook បានបញ្ជាក់ពីការនឹងមានការផ្លាស់ប្តូរប៊ូតុង Like ថ្មី ដោយបច្ចុប្បន្នប៊ូតុង Like ថ្មីនេះ កំពុងតែស្ថិតក្នុងដំណាក់កាលពិសោធសាកល្បង និងមិនទាន់ព័ត៌មានអ្វីច្រើនស្តីពីការផ្លាស់ប្តូរនេះ នៅឡើយទេ។ ឆ្លើយតបនឹងសំណួររបស់គេហទំព័រ The Next Web, អ្នកតំណាងរបស់ Facebook បានឲ្យដឹងថា: យើងខ្ញុំកំពុងតែធ្វើពិសោធ ផលិតផលថ្មីមួយចំនួន ក៏ដូចជាគំរោងផ្សេងទៀត។ សំរាប់ពេលនេះ យើងខ្ញុំ មិនទាន់មានព័ត៌មានអ្វីច្រើន ចង់ចែករំលែកទេ៕
ប៊ូតុង Like ចាស់ ត្រូវបានរិះគន់ថា រចនាម៉ូតសាមញ្ញពេក