បណ្តា Phablet នៅលើទីផ្សារសព្វថ្ងៃ មានអេក្រង់ចាប់ពី 5.5 inch ទៅ 6.4 inch។ ហើយទោះបីជាមានក្រុមហ៊ុនជាច្រើន បានចូលរួមក្នុងទីផ្សារស្មាតហ្វូនទំហំអេក្រង់ធំ ជាមួយនឹងបណ្តាផលិតតំណាងរបស់ខ្លួន ដូចជា ក្រុមហ៊ុន Huawei (Ascend Mate), Sony (Xperia Z Ultra), Samsung (ស៊េរី Galaxy Note)...តែបែរជាក្រុមហ៊ុនផលិតដ៏ធំ និងល្បីដូចជា Apple ស្ថិតនៅក្រៅ សង្វៀងនៃការប្រកួតប្រជែងបច្ចេកវិទ្យានេះទៅវិញ។

តាមប្រភពព័ត៌មានពី Wall Street Journal បានឲ្យដឹងថា Apple កំពុងតែខិតខំប្រឹងប្រែងដេញតាមគូប្រជែងរបស់ខ្លួន តាមរយះការធ្វើពិសោធន៍ បណ្តាគំរូ iPhone ថ្មីជាមួយនឹងទំហំអេក្រង់ធំ ចាប់ពី 4.8 inch ដល់ 6 inch។

/

(រូបភាពតំណាង)

ចំណែកឯប្រភពពី PhoneArena វិញ បច្ចុប្បន្ននៅមិនទាន់មានព័ត៌មានជាក់ស្តែងណាមួយ ស្តីពីពេលវេលាបង្ហាញខ្លួន iPhone ធំឡើយ គឺប្រាកដជាវា នឹងមិនទាន់បង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍ ថ្ងៃទី ១០ ខែកញ្ញា ខាងមុខនេះ របស់ Apple ទេ៕

ព័ត៌មានគួរឲ្យចាប់អារម្មណ៍ផ្សេងទៀត៖

- Apple នឹងរៀបចំព្រឹត្តិការណ៍ ៣ទៀត នៅប៊េរឡាំង ប៉េកាំង និងតូក្យូ បន្ទាប់ពីធ្វើនៅអាមេរិច

- បណ្តាការពិតមួយចំនួន ដែលលោកអ្នកមិនទាន់ដឹង ស្តីពី iPhone

- នឹងមិនមានទូរស័ព្ទណាទៀត មានឈ្មោះ Brand Nokia ទៀតទេ

ព័ត៌មានស្តីពីបច្ចេកវិទ្យាថ្មីៗ គួរឲ្យចាប់អារម្មណ៍ជាច្រើនទៀត សូមចុចត្រង់នេះ !!!

ដោយ៖ សិលាប្រភព៖ Vreview