ព័ត៌មានអន្តរជាតិ ៖ ពិតណាស់ទាក់ទិននឹងព័ត៌មានមួយនេះ មិនត្រឹមតែសារព័ត៌មានកំសាន្តយើងខ្ញុំ ចាប់អារម្មណ៍ចុះផ្សាយជាបន្តបន្ទាប់នោះទេ តែនៅក្នុងនោះ បណ្តាគេហទំព័រសារព័ត៌មានពិភពលោកមួយចំនួនផ្សេងៗទៀត ក៏បានចាប់អារម្មណ៍ចុះផ្សាយដូចគ្នាផងដែរ ។ ជាមួយនឹងព័ត៌មានចុងក្រោយដែលក្រុមការងារយើងទទួលបាននោះគឺ រូបថតបុរសម្នាក់ ដែលរងគ្រោះក្នុងឧបទ្ទេវហេតុលើកនោះ ត្រូវបានចេញផ្សាយហើយ ពោលគឺ គាត់ទទួលរងរបួសយ៉ាងដំណំ ជើងទាំងសងខាង និងឆ្អឹងខ្នងរបស់គាត់ នេះបើយោងតាមការដកស្រង់អត្ថបទផ្សាយ ពីគេហទំព័រសារព័ត៌មានបរទេស ស្កាយ។

អាន ៖ - វីដេអូល្បីពេញអ៊ិនធើណេត ក្រុមម៉ូតូធំ ព្រួតវាយរថយន្តទំនើប Range Rover
- បុរសម្នាក់ ត្រូវបានចាប់ឃាត់ខ្លួន ក្រោយមានជម្លោះរវាងក្រុម ម៉ូតូធំ និងរថយន្ត Range Rover
យ៉ាងណាមិញ បើយោងតាមសម្តីគ្រួសារជនរងគ្រោះ បានផ្តល់ជាកិច្ចសម្ភាសន៍ដល់ក្រុមសារព័ត៌មានអោយដឹងថា បើយើងងាកក្រឡេកទៅមើលវីដេអូឃ្លីបវិញ មានពេលមួយនោះ លោកអ្នកពិតជាបានឃើញ នូវរថយន្តទំនើបនោះ បានបើកកិនអ្វីម៉្យាង តែវាមិនត្រឹមតែជាម៉ូតូតែប៉ុណ្ណោះទេ ពោលគឺ ក៏មានមនុស្សនៅពីក្រោមនោះផងដែរ។

គួររំឭកផងដែរថា ជម្លោះរហូតដល់ថ្នាក់ប្រើជាអំពើហឹង្សាមួយនេះ បានកើតឡើងកាលពីពេលកន្លងទៅ នៅឯសង្កាត់ Manhattan ក្រុងញ៉ួវយ៉ក សហរដ្ឋអាមេរិករវាងក្រុមម៉ូតូធំជាង៣០ គ្រឿង និងបុរសជាអ្នកបើករថយន្តទំនើប Range Rover ។ ផ្ទុយទៅវិញ បើយោងតាមសម្តីមន្រ្តីប៉ូលីសផ្លូវការប្រចាំតំបន់អោយដឹងថា បើនិយាយពីកំហុសគ្មាននរណាខុសឬត្រូវនោះទេ ពោលគឺ ខុសទាំងសង ខណៈក្រុមម៉ូតូធំ ត្រូវបានគេរាយការណ៍អោយដឹងថា បើករាងរញ៉េរញ៉ៃ រីឯ បុរសជាអ្នកបើករថយន្តទំនើប ក៏បានបើកទៅបុក គាត់ក៏មានកំហុសដែរពីព្រោះថា មិនព្រមឈប់ធ្វើការសម្របសម្រួលគ្នា តែបែរជាបើករត់គេច ដែលញ៉ាំងអោយអ្វីៗ ក្លាយជារឿងអាក្រក់លើសដើម ៕

* ព័ត៌មានអន្តរជាតិ ដ៏គួរអោយចាប់អារម្មណ៍ផ្សេងទៀត មាននៅខាងក្រោម ៖
- បុរសម្នាក់ ត្រូវបានចាប់ឃាត់ខ្លួន ក្រោយមានជម្លោះរវាងក្រុម ម៉ូតូធំ និងរថយន្ត Range Rover
- វីដេអូល្បីពេញអ៊ិនធើណេត ក្រុមម៉ូតូធំ ព្រួតវាយរថយន្តទំនើប Range Rover
- កំពូលគូស្នេហ៍ចម្លែក ៖ បែកគំនិតទៅសិច នៅលើផ្លូវរថភ្លើង មា្នក់ស្លាប់ ម្នាក់របួសធ្ងន់
- ក្រុមមនុស្ស មានភាពភ្ញាក់ផ្អើល ខណៈបានឃើញ ដុំភ្លើងពណ៌ខៀវចម្លែក នាពាក់កណ្តាលអាធ្រាត្រ (មានវីដេអូ)
- វីដេអូ ប្រមាញ់បានក្រពើយក្ស ទម្ងន់ជាង ៥០០ គ.ក បន្តតំណែង បំបែកកំណត់ត្រា
- វីដេអូ ភ្ញៀវទេសចរភ័យស្ទើរលស់ព្រលឹង លោតចូលទឹក ក្រោយកូនទូកទេសចរណ៍ បានឆាបឆេះ- យន្តហោះ បើករអិលធ្លាក់ផ្លូវ នៅឯអាកាសយានដ្ឋាន រងរបួស ១០ នាក់ (មានវីដេអូ)- អច្ឆិរយ ៖ ទារិកាតូចកើតមកមានក្បាលពីរ ជាលទ្ធផល វះកាត់ បានសម្រេច
ដោយ ៖ សំណាងប្រភព ៖ ដេលីម៉ែល