ធ្មេញស ភ្លឺចែងចំាង គឺជាភាពជឿជាក់មួយ សំរាប់មនុស្សគ្រប់រូប ដែលប្រាថ្នាចង់បាន ហើយវាក៏ជាផ្នែកមួយនៃសម្រស់ដ៏ស្រស់ស្អាតផងដែរនៅពេលដែលអ្នកបញ្ចេញស្នាមញញឹមដ៏កក់ក្តៅរបស់អ្នក ទៅកាន់មនុស្សដែលនៅជុំវិញខ្លួនអ្នក។ តើធ្វើណាយ៉ាង ដើម្បីទទួលបានធ្មេញសស្អាត ភ្លឺចែងចាំង និង មានសុខភាពមាត់ធ្មេញល្អ? ខាងក្រោមនេះ គឺជាកំពូល  អាហារពីរប្រភេទ ដែលជួយកំចាត់បាក់តេរី និង ធ្វើឱ្យធ្មេញរបស់អ្នកស ភ្លឺរលោង ដោយធម្មជាតិ។

width=500

១/ ផ្លែស្តូបឺរី៖ គឺជាប្រភេទផ្លែឈើម្យ៉ាង ដែលអាចជួយឱ្យធ្មេញសស្អាត ភ្លឺរលោងដោយធម្មជាតិ។ សារធាតុអាស៊ីតដែលមាននៅក្នុងស្តូបឺរី   មានតួនាទីយ៉ាងសំខាន់ ក្នុងការកំចាត់ និងសំអាតកាកសំណល់ ដែលជាប់នៅលើធ្មេញរបស់អ្នក។ សូមយក ផ្លែស្តូបឺរី កិនឱ្យម៉ដ្ឋលាយជាមួយនឹង ម្ស៉ៅ Baking Soda កូរចូលគ្នាឱ្យសព្វ លាបនៅលើធ្មេញរបស់អ្នក ទុករយៈពេល៥នាទី បន្ទាប់លាងសំអាតធ្មេញចេញ នឹងជួយធ្មេញរបស់អ្នក សស្អាត និង គ្មានមេរោគ។សូមបញ្ជាក់ថា៖ ម៉្សៅ Baking Soda អាចរកទិញបាននៅតាមផ្សារទំនើប។

២/ ផ្លែប៉ម៖ គឺជាផ្លែឈើដ៏ឆ្ងាញ់ពិសាមួយប្រភេទ  ដែលមានផ្ទុកនូវសារធាតុ អាស៊ីត ដែលមានតួនាទី ពីរយ៉ាង៖  ផ្លាស់ប្តូរពណ៌ធ្មេញ  ធ្វើឱ្យធ្មេញស  ភ្លឺចែងចាំង និង កំចាត់មេរោគ ឬកាកសំណល់ ដែលមាននៅជាប់លើធ្មេញរបស់អ្នក បានយ៉ាងល្អ គ្រាន់តែ  យកផ្លែប៉មមួយទាំងមូល មកទទួលទាន ធម្មតា  វានឹងជួយកំចាត់មេរោគ  កាកសំណល់ និង ធ្វើឱ្យធ្មេញសចែងចំាង ភ្លាមៗ៕

ព័ត៌មានទាក់ទងនឹងសុខភាពផ្សេងៗ៖

-បីយ៉ាង ធ្វើឱ្យដៃគូ មានភាពស្កប់ស្កល់ នៅលើគ្រែ-កំពូលវិធីងាយៗ ព្យាបាលកំចាត់មុន បានឆាប់រហ័ស រយៈពេល ៥នាទី
-វិធីពីរយ៉ាង ធ្វើឱ្យស្បែកមុខបុរស សម៉ដ្ឋ តឹងណែន ភ្លឺរលោង ដោយធម្មជាតិ-វិធីងាយៗ ពីរយ៉ាង កំចាត់មុន និង ជួយឱ្យស្បែកមុខតឹងណែន បានឆាប់រហ័ស
-វីធីងាយៗ ព្យាបាលសក់ជ្រុះ ឱ្យដុះលូតលាស់ឡើងវិញ ឆាប់រហ័ស ដោយធម្មជាតិ (មានវីដេអូ)

ដោយ៖ វណ្ណៈប្រភព៖ avlazra