ឈានដល់វ័យ “រសៀល” ទៅហើយ ប៉ុន្ដែ លោកយាយ Peng Waimei អាយុ ៨០ឆ្នាំ នៅតែមានការឈឺចាប់ក្នុងចិត្ត និងព្រួយបារម្ភចំពោះកូនប្រុសរបស់ខ្លួន ដែលមានជម្ងឺសរសៃប្រសាទ។

/

លោកយាយ Peng Waimei រស់នៅក្នុងក្រុង Zhengzhou នៃខែត្រ Henan ប្រទេសចិន ត្រូវបង្ខំចិត្ត បង្ខាំងកូនប្រុសរបស់ខ្លួន ឱ្យនៅក្នុងទ្រុងដែកតូចចង្អៀតមួយ អស់រយៈពេល ជាង៤០ឆ្នាំ កន្លង។ បើទោះជាវ័យកាន់តែចាស់ ប៉ុន្ដែ ជីវិតរបស់ស្ដ្រីរូបនេះ នៅតែពោរពេញទៅដោយសេច​ក្ដីទុក្ខព្រួយ អាណិត​កូន​ប្រុសកំពុងមានជម្ងឺវិកលចរិត។នៅក្នុងវ័យ ៦ឆ្នាំ ដោយសារតែគ្រុនក្ដៅខ្លាំង ទើបកូនប្រុសរបស់លោកយាយ Waimei គឺលោក Peng Weiqing (បច្ចុប្បន្ន អាយុ ៤៨ឆ្នាំ) ត្រូវធ្លាក់ខ្លួនវិកលចរិត តាំងពីពេលនោះមក។ ដូច្នេះ រយៈពេលជាង ៤០ឆ្នាំមកនេះ Peng Weiqing ត្រូវរស់នៅក្នុងទ្រុងដែកមួយ ដ៏តូចចង្អៀត។នៅពេលគេមើលមួយភ្លែត គេនឹងគិតថា នេះគឺពិតជាវិធីថែទាំកូន ដ៏ឃោរឃៅ ប៉ុន្ដែ សម្រាប់លោកយាយ Peng Waimei នេះគឺជាវិធីល្អបំផុត ដើម្បីឱ្យគាត់អាចការពារកូនប្រុសរបស់ខ្លួន ក៏ដូចជាការពារអ្នកនៅជុំវិញ។

/

ព្រោះតែគ្រួសារក្រីក្រ មិនមានប្រាក់ដើម្បីនាំកូនទៅព្យាបាលជម្ងឺ ដូច្នេះពុករបស់ Peng Weiqing ក៏សម្រេចចិត្តធ្វើទ្រុងដែក ដោយខ្លួនឯង ចាប់ពីតូចដល់ធំ ដើម្បីឱ្យកូនប្រុស បានរស់នៅក្នុងទ្រុងនេះដោយងាយស្រួល។ ជារៀងរាល់ថ្ងៃ លោកយាយ Waimei និងស្វាមី តែងបញ្ចុកបាយកូនប្រុសអាយុ ៤៨ឆ្នាំនេះ ទៅតាមចន្លោះដែករបស់ទ្រុង។ លោកយាយ Waimei ថ្លែងថា ៖ “កូនខ្ញុំ វាមិនអាចគ្រប់គ្រងខ្លួនឯងបាន។ កាលពីនៅតូច វាក៏តែងប្រើកាំបិទ ឬថ្ម កាត់ដៃខ្លួនឯង ហើយពេលដើរ វាតែងតែដួលបែកឈាមជាញឹកញាប់ ដូច្នេះ យើងក៏សម្រេចចិត្ត ធ្វើទ្រុងមួយដើម្បីដាក់ កុំឱ្យវាដើរខ្លាំងពេក។ កូនខ្ញុំនេះ ប្រាកដជាបានស្គាល់ខ្ញុំច្បាស់ ទោះជាវាមិនបានដឹងអំពីអត្ថន័យ នៃពាក្យថា “ម្ដាយ” ។”

/

មកដល់វ័យ ៨០ឆ្នាំទៅហើយ ម្យ៉ាងសុខភាពក៏ទ្រុឌទ្រោម តែលោកយាយ Waimei មានការព្រួយបារម្ភកាន់តែខ្លាំង ដោយមិនដឹងថា នៅពេលខ្លួនស្លាប់ទៅ ការរស់នៅរបស់កូនប្រុសកំសត់ម្នាក់នេះ នឹងទៅជាយ៉ាងណា!

 

អត្ថបទ​សំខាន់​ៗ​គួរ​ចាប់​អារម្មណ៍ ៖

កុលសម្ព័ន្ធរស់នៅលើវាលល្បាប់ ដាច់ដោយឡែក ពីសង្គមខាងក្រៅ

ជីវភាពប្រជាជន ហ្វីលីពីន ក្នុងតំបន់សម្បុកកណ្ដុរ នៅ ម៉ាឡេស៊ី

ពីនារីស្បែកខ្មៅ ក្លាយជាកំពូលទីប្រឹក្សា របស់ប្រធានាធិបតី អាមេរិក

ប្រែសម្រួលដោយ ៖ តារាប្រភព ៖ Dailymail/Youtube/SH