កាលពីថ្ងៃម្សិលមិញ Nokia បានបង្ហាញជាផ្លូវការ នូវគំរូទូរស័ព្ទតំលៃថោកមួយទៀតដែលមានឈ្មោះថា Nokia 108, មាន Version SIM ពីរ, កាមេរ៉ាទំហំ VGA និងមានតំលៃលក់ 29 USD (មិនទាន់គិតពន្ធ)។ Nokia 108 មានអេក្រង់ TFT ទំហំ 1,8 ជាមួយ 65.000 Color, មាន radio FM, ស្តាប់ចម្រៀង MP3 អាចបន្ថែមកាតមេម៉ូរីក្រៅ អតិបរមា 32GB, មានពិល និងថ្មមានរយះពេល Stand by បានដល់ 31 ថ្ងៃ (សំរាប់ Version SIM មួយ), សន្ទនាជាប់គ្នាបាន 13,8 ម៉ោង ឬក៏អាចស្តាប់ចម្រៀងជាប់គ្នាបាន 45 ម៉ោង។ ថ្មសំរាប់ Version SIM ពីរ ទុក Stand by បានរយះពេល 25 ថ្ងៃ។ ទាំងពីរ Version នេះ សុទ្ធតែមានការរចនាម៉ូតដូចគ្នា។ Nokia បានសង្កត់ធ្ងន់ថា Nokia 108 គឺជាទូរស័ព្ទមានតំលៃថោកបំផុត ដែលមានបំពាក់កាមេរ៉ា បើទោះជាកំរិតពន្លឺមានត្រឹមតែ 640x480។

/ វានឹងត្រូវបានដាក់លក់នៅត្រីមាសទី៤​ ឆ្នាំនេះ ជាមួយនឹងពណ៌ក្រហម ខ្មៅ ស លឿង និងខៀវក្នុងតំលៃលក់ 29 USD (មិនទាន់គិតពន្ធ)។ ខាងក្រោមនេះ គឺជាលក្ខណៈមូលដ្ឋានមួយចំនួនរបស់ Nokia 108:

  • ហ្វ្រេកង់: 2G – GSM 900/1800
  • អេក្រង់:: TFT 1,8, 65.000 ពណ៌
  • កាតមេម៉ូរី: microSD 32GB
  • រន្ធសាក 2.0 mm, Bluetooth 3.0 (Support SLAM), រន្ធកាស 3.5 mm
  • Camera: VGA
  • ខ្នាតប្រវែង: 110,4 x 47 x 13,5 mm
  • ទម្ងន់: 70,2 g
  • ថ្ម: Stand by 31 ថ្ងៃ (1 SIM), 25 ថ្ងៃ (2 SIM)

 

ព័ត៌មានគួរឲ្យចាប់អារម្មណ៍ផ្សេងទៀត៖

- ទស្សនាវីដេអូដំបូងគេ ដែលត្រូវបានថតចេញពីកាមេរ៉ា iPhone 5S- Nokia បានសាកល្បងពិសោធ ទូរស័ព្ទប្រើ Android
- iPhone 5C និង 5S សុទ្ធតែមានបរិមាណថ្ម ច្រើនជាង iPhone 5

-
ហេតុផល ៥យ៉ាង ដែលមិនចាំបាច់ឡើងស៊េរីទៅ iPhone 5S បើសិនជាអ្នកមាន iPhone 5 ហើយ- ជឿទេ សូម្បីតែកូនក្មេងម្នាក់ ក៏អាចដោះសោរ ប្រព័ន្ធការពារ Scan ក្រយៅដៃ នោះលើ iPhone 5S បានដែរ?

ព័ត៌មានស្តីពីបច្ចេកវិទ្យាថ្មីៗ គួរឲ្យចាប់អារម្មណ៍ជាច្រើនទៀត សូមចុចត្រង់នេះ !!!

 

ដោយ៖ សិលាប្រភព៖ TTE