ការទទួលទានដំណេកលក់ស្កប់ស្កល់ អាចធ្វើឱ្យមនុស្សគ្រប់រូប ពេលក្រោបពីដំណេកមានអារម្មណ៍ស្រស់ថ្លា មានកំលាំង និង ជឿជាក់ចំពោះខ្លួនឯង។ តើអ្វីទៅ ដែលអាចធ្វើឱ្យអ្នកទទួលទានដំណេកបានស្កប់ស្កល់ល្អ?
ខាងក្រោមនេះ ជាប្រភេទអាហារ ដែលអាចជួយអ្នកឱ្យទទួលទានដំណេកលក់ស្កប់ស្កល់៖
១/ ស្តូរប័ររី៖ គឺជាប្រភេទផ្លែឈើធម្មជាតិម្យ៉ាង ដែលមានពណ៌ក្រហមទុំ ស្រស់ស្អាត និងមានរស់ជាតិឆ្ងាញ់ពិសា និង សម្បូរទៅដោយ វីតាមីន C ដែលអាចជួយឱ្យអ្នកទទួលទានដំណេកលក់ស្កប់ស្កល់ស្រួលនៅពេលយប់។ សារធាតុវីតាមីន C មាននៅក្នុងផ្លែឈើ និងបន្លែមួយចំនួនទៀត ដូចជា៖ ម្នាស់ ល្ហុង ខាត់ណា និង ម្ទេសផ្លោក។
២/ ប៉េងប៉ោះ៖ ផ្លែប៉េងប៉ោះ និង ផ្លែឈើមួយចំនួនទៀត ដូចជា៖ ល្ហុង និង ឪឡឺក គឺជាប្រភេទបន្លែ និង ផ្លែឈើ មានផ្ទុកនូវសារធាតុ Lycopene ច្រើន ហើយសារធាតុនេះ មានតួនាទី ជួយជំរុញឱ្យអ្នកឆាប់ចូលដំណេក និង ទទួលទានដំណេកលក់ស្កប់ស្កល់ល្អ។
៣/ ទឹកដោះគោជូរ៖ ផលិតផល ឬអាហារដែលអ្នកទទួលរាល់ថ្ងៃដូចជា ទឹកដោះគោជូរទឹកដោះគោឆៅគឺមានតួនាទីធ្វើឱ្យអ្នកមានសុខភាពល្អដោយសារ នៅក្នុងប្រភេទអាហារទាំងនេះគឺសម្បូរដោយសរធាតុកាល់ស្យូម។ជាពិសេសវាថែមទាំងអាចជួយឱ្យអ្នកទទួលទាន ឆាប់ទទួលដំណេក និង ទទួលទានដំណេកលក់ស្រួលផងដែរ។
៤/ បន្លែបៃតង៖ប្រភេទបន្លែពណ៌បៃតងដែលអ្នកទទួលទានរាល់ថ្ងៃគឺសម្បូរដោយសារធាតុកាល់ស្យូម មានដូចជា៖ ស្លឹកបន្លែបៃតង សាឡាដ និងគ្រប់ប្រភេទបន្លែបៃតងគឺមានផ្ទុកនូវសារធាតុ កាល់ស្យូមច្រើន ដែលមានអត្ថប្រយោជន៍ ចំពោះសុខភាព។ ម្យ៉ាងវិញទៀត វាមានតួនាទីធ្វើឱ្យអ្នកមានអារម្មណ៍ថាអស់កំលាំងល្វើយនិងធ្វើឱ្យឆាប់ចូលគេង៕
ព័ត៌មានទាក់ទងនឹងសុខភាពផ្សេងៗ៖
-បីយ៉ាង ធ្វើឱ្យដៃគូ មានភាពស្កប់ស្កល់ នៅលើគ្រែ-កំពូលអាហារ ពីរប្រភេទ ធ្វើឱ្យធ្មេញស ភ្លឺចែងចាំង ដោយធម្មជាតិ
-វិធីពីរយ៉ាង ធ្វើឱ្យស្បែកមុខបុរស សម៉ដ្ឋ តឹងណែន ភ្លឺរលោង ដោយធម្មជាតិ-វិធីព្យាបាល សក់ជ្រុះ និង បណ្តុះសក់ឱ្យដុះលូតលាស់ បានក្រាស់ ដោយធម្មជាតិ
-វីធីងាយៗ ព្យាបាលសក់ជ្រុះ ឱ្យដុះលូតលាស់ឡើងវិញ ឆាប់រហ័ស ដោយធម្មជាតិ (មានវីដេអូ)
ដោយ៖ វណ្ណៈប្រភព៖ health