រឿងដែលសមាជិក Facebook បានទន្ទឹងរង់ចាំ អស់រយះពេលជាយូរមកហើយនោះ ទីបំផុតក៏ត្រូវបាន Facebook ធ្វើការបំពេញបន្ថែម សំរាប់បណ្តាញទំនាក់ទំនងសង្គម ដ៏ពេញនិយមបំផុតនេះហើយ។

មុននេះ រាល់ពេលដែលយើងច្រឡំដៃសរសេរខ្លឹមសារខុស ឬខុសអក្ខរាវិរុទ្ធ នៅលើ Status ហើយបានបង្ហោះទៅនោះ គឺយើងមិនអាចធ្វើការ កែប្រែ (Edit) វិញបានទេ។ បើចង់កែសម្រួលវិញ យើងចាំបាច់ត្រូវតែលុបចោល (Delete) ហើយទ្រាំសរសេរឡើងវិញម្តងទៀត ឬ Copy&Paste មកកែសម្រួលវិញ ឬក៏សរសេរ Comment បញ្ជាក់ការកែសម្រួល ដែលកត្តានេះ បានធ្វើឲ្យអ្នកលេងFacebook ជាច្រើននាក់ មានការធុញទ្រាន់។

/

ចាប់ពីថ្ងៃម្សិលមិញ (26/9) បណ្តាញទំនាក់ទំនងសង្គមយក្សនេះ បានធ្វើការបំពេញបន្ថែមនូវ Featureថ្មី ដល់ Version Web (ប្រើប្រាស់នៅលើកុំព្យូទ័រ Laptop) និង Version ដែលប្រើនៅលើបណ្តាឧប-ករណ៍ Android។ តាមរយះការចុចលើ icon មានរាងសញ្ញាព្រួញចុះក្រោម ដែលស្ថិតនៅជ្រុងខាងស្តាំនៃប្រអប់សរសេរ នោះអ្នកប្រើប្រាស់នឹងឃើញមានប៊ូតុង Edit ដែលអនុញ្ញាតឲ្យអ្នកអាចធ្វើការកែសម្រួលរាល់ការសរសេរនៅលើ Status ឡើងវិញបានហើយ។

/

ទន្ទឹមនឹងនោះ អ្នកដទៃដែលមិនមែនជាម្ចាស់របស់ Account ក៏អាចមើលឃើញ រាល់ការកែសម្រួលអត្ថបទ នៅលើ Status របស់សមាជិក ណាម្នាក់ក៏បានដោយការចុចលើពាក្យ Edit History ។

កាលពីពេលមុន Facebook ក៏បានអនុញ្ញាតឲ្យអ្នកប្រើប្រាស់គ្រប់គ្នា អាចធ្វើការកែសម្រួលឡើងវិញរាល់ការបញ្ចេញ Comment ផងដែរ៕

ព័ត៌មានគួរឲ្យចាប់អារម្មណ៍ផ្សេងទៀត ៖

- អាស្វាកំហូច បានល្បីឈ្មោះយ៉ាងឆាប់រហ័ស ពេលលូកដៃស្ទាបសុដន់ អ្នកសារព័ត៌មានស្រីដ៏ស្រស់ស្អាតម្នាក់ ដែលកំពុងផ្សាយផ្ទាល់ តាមទូរទស្សន៍- មិនសុខចិត្ត ចាញ់ Samsung, Apple ក៏នឹងបង្ហាញ iPad 12 inch ដែរ- វីដេអូ៖ សង្ស័យខ្មោចលង នៅពេលដែលសៀវភៅ ចេះតែធ្លាក់ពីធ្នើរ ជាបន្តបន្ទាប់​ គ្មានមូលហេតុ
- មានសំបកពណ៌មាសអីតែ iPhone 5S, Galaxy S4 ក៏មានសំបកពណ៌មាស Gold Edition ដែរ
- កោះថ្មីនៅប៉ាគីស្ថាន គឺជាកោះថ្មភក់ មនុស្សស្លាប់ដោយសាររញ្ជួយដី កើនឡើងដល់ ៣២៨នាក់
- Samsung អភិវឌ្ឍស៊េរីស្មាតហ្វូន Galaxy F ជាមួយសំបកលោហធាតុ រចនាម៉ូតរូបរាងថ្មី

ព័ត៌មានប្លែកៗ គួរឲ្យចាប់អារម្មណ៍ជាច្រើនទៀត​សូមចុចត្រង់នេះ !!!

ដោយ៖ សិលាប្រភព៖ vexpress