ការទទួលទានដំណេកមិនបានលក់ស្រួល ស្កប់ស្កល់ នឹងធ្វើឱ្យអ្នកមានអារម្មណ៍ នឿយហត់អស់កំលំាងនិងខ្ជិលនៅពេលអ្នកក្រោកពីដំណេក។ តើអ្នកធ្លាប់មានអារម្មណ៍ថា ទទួលទានដំណេក មិនលក់នៅពេលយប់មែនទេ? តើអ្នកដឹងពីវិធីណា ដែលធ្វើឱ្យទទួលទានដំណេក ឆាប់លក់ និង ទទួលទានដំណេកលក់ស្កប់ស្កល់ដែរ ឬទេ?
សូមកុំបារម្ភពីបញ្ហាទាំងអស់នេះ! ខាងក្រោមនេះ ជាវិធីងាយៗ ដ៏មានប្រសិទ្ធិភាពដែលអាចជួយអ្នក ឱ្យទទួលទានដំណេកលក់ស្រួល និង ឆាប់ទទួលទានដំណេក បានយ៉ាងប្រសើរ៖
១/ ធ្វើកិច្ចការអ្វីមួយ មុនចូលដំណេក៖ ដូចជា ការស្តាប់បទចំរៀងរ៉ូម៉ែនទិចបើកសំលេងតិចៗ អាចសៀវភៅ សរសេរ ឬធ្វើកិច្ចការសាលា។ ធ្វើបែបនេះ គឺជាទំលាប់ដ៏ល្អមួយ ថែមទាំង ជួយអ្នកឱ្យទទួលទានដំណេក បានលក់ស្រួល យ៉ាងឆាប់រហ័ស។ ប៉ុន្តែ សូមកុំមើលទូរទស្សន៍ ឬ បើកកុំព្យួទ័រ ពិសេស សំរាប់អ្នកលេង Facebook តែម្តង ពីព្រោះថា វានឹងធ្វើអ្នកមិនអាចទទួលទានដំណេកបានស្កប់ស្កល់។
២/ មុជ ឬត្រាំទឹកក្តៅឧណ្ឌៗ៖ អាចធ្វើឱ្យកោសិកាសាច់ដុំ របស់អ្នកឆាប់សំរាក និងបំផុសសីតុណ្ហភាពក្នុងខ្លួន ឱ្យស្ថិតនៅថេរ ដែលធ្វើឱ្យមានអារម្មណ៍ថា ធូរស្បើយ និងឆាប់ទទួលទានដំណេក។
៣/ ការបន្ធរអារម្មណ៍៖ នេះគឺជាវិធីដ៏សាមញ្ញបំផុតនៅពេលដែលអ្នកចូលក្នុងបន្ទប់ទទួលទានដំណេកសូមបិទភ្លើងឬពន្លឺផ្សេងៗ ដែលមាននៅក្នុងបន្ទប់។ បន្ទាប់មកដកដង្ហើមវែងៗមួយៗ ចំនួន ៤ ដង រហូត ដល់មានអារម្មណ៍ថា ធូរស្បើយ អ្នកនឹងទទួលទានដំណេកបានយ៉ាងស្រួល ដោយមិនដឹងខ្លួន។
៤/ រួមភេទ៖ ការរួមភេទ គឺជាវិធីដ៏ល្អ មានប្រសិទ្ធិភាពបំផុតដែលអាចជួយឱ្យអ្នកឆាប់ចូលដំណេក និងទទួលទានដំណេកលក់ស្កប់ស្កល់។ នេះគឺដោយសារតែ ការធ្វើចលនាសាច់ដុំ និង ការបញ្ចេញទឹកកាម ធ្វើឱ្យរាងកាយរបស់អ្នក នឿយហត់ អស់កំលំាង និង ការទទួលបានភាពស្កប់ស្កល់ពីដៃគូ ទើបធ្វើឱ្យអ្នក ទទួលទានដំណេកបានយ៉ាងស្រួល៕
ដោយ៖ វណ្ណៈប្រភព៖ health