Kat Cole អាយុ ៣៥ឆ្នាំ ជា​អគ្គនាយិការ​​វ័យក្មេង​រូប​ស្រស់​របស់ Cinnabon ដែលជា​បណ្ដាញ​ហាង​នំបំពង​របស់​អាមេរិក ធ្លាប់​ចាប់ផ្ដើម​រកប្រាក់​ដោយ​ធ្វើជា​នារី​បម្រើ​តុ នៅ Hooters ពេល​មាន​អាយុ​ទើប ១៦ឆ្នាំ។

ដោយមាន​ការជឿជាក់​ទៅលើ​ប្រការ​វិជ្ជមាន មិន​បោះបង់​ឱកាស និង​មាន​ភាពរហ័សរហួន​ក្នុងការ​គ្រប់គ្រង បន្ដិចម្ដងៗ Kat Cole បាន​ក្លាយជា​អគ្គនាយិការ​រង នៅពេល​មាន​អាយុ ២៦ឆ្នាំ បើទោះជា​នាង​មិនទាន់មាន​សញ្ញាបត្រ​មហាវិទ្យាល័យ។Kat Cole បាន​ប្រឹងប្រែង តាំងពី​អាយុ ១៦ឆ្នាំ

Kat Cole ធំ​ឡើង​នៅក្នុង​តំបន់ Jacksonville រដ្ឋ Florida និង​រស់នៅ​ជាមួយ​ម្ដាយ បន្ទាប់ពី​ពុក​ម្ដាយ​នាង បាន​លែងលះគ្នា។ ម្ដាយ​របស់​នាង ចិញ្ចឹម​កូន ៣នាក់ តែម្នាក់ឯង ដោយ​ទឹកប្រាក់ ១០ដុល្លារ ក្នុង​មួយ​សប្ដាហ៍។អាយុ ១៦ឆ្នាំ Kat Cole បានចាប់ផ្ដើម​ធ្វើការ​ក្រៅ​ម៉ោង​ដំបូង នោះ​គឺ​ធ្វើជា​អ្នករត់​តុ នៅ Hooters ក្នុង​សម្លៀកបំពាក់ tank top និង​ខោ​រឹប​ពណ៌​ទឹកក្រូច ដ៏​សិច​ស៊ី។ ក្រោយមក មិនយូរប៉ុន្មាន នាង​បាន​ក្លាយជា​អ្នកគ្រប់គ្រង​ចង្ក្រាន បន្ទប់​អាហារ និង​កន្លែង​ធ្វើ​ភេសជ្ជៈ នៅទីនេះ។

/

អាយុ ១៩ឆ្នាំ Kat Cole ត្រូវបាន Hooters ស្នើឱ្យ​ទៅកាន់​ប្រទេស​អូស្ដ្រាលី រួម​នឹង​បុគ្គលិក​មួយក្រុម ដើម្បី​បើកហាង​ផ្ដល់​សិទ្ធិ​ថ្មី។ ប៉ុន្ដែ​ពេលនោះ បញ្ហា​មួយ​ដែល​សូម្បីតែ​អ្នកគ្រប់គ្រង​របស់​នាង​ក៏​មិនដឹងថា Kat Cole មិនមាន​លិខិតឆ្លងដែន។ Cole មិន​ចង់ឱ្យ​ឱកាស​កន្លងផុត នាង​ក៏​ពិភាក្សា​ជាមួយ​ម្ដាយ ហើយក៏ធ្វើការហោះ​ហើរ​ទៅកាន់ Miama សុំ​ធ្វើលិខិត​ឆ្លងដែន។ ថ្ងៃ​បន្ទាប់ នាង​បាន​ទូរស័ព្ទ​ទៅ​បញ្ជាក់​ក្រុមហ៊ុន​របស់ខ្លួន​ថា នាង​មាន​លិខិតឆ្លងដែន នាង​អាច​ទៅបាន។ នៅពេល​មកដល់ Sydney នាង Cole បានចាប់ផ្ដើម​បើកហាង ក្នុង​រយៈពេល ៤០ថ្ងៃ ហើយ​ការងារ​ដែល​នាង​ត្រូវធ្វើ គឺ ជ្រើសរើស និង​បណ្ដោះ​បណ្ដាល​បុគ្គលិក។ ក្នុងដំណាក់កាល​នោះ នាង​កំពុង​ឆ្ពោះទៅ​គោលដៅ​យក​ឱ្យបាន សញ្ញាបត្រ​មហាវិទ្យាល័យ នៅ​សាលា North Florida និង​រៀប​គម្រោង​ចូលរៀន​នៅ​សាលា​ច្បាប់។ ក្នុង​រយៈពេល​មួយខែ Hooters បាន​បញ្ជូន​នាង​ទៅកាន់ Mexico ដើម្បី​បើកហាង​ដំបូង នៅ​អាមេរិក​កណ្ដាល និង​នៅ Argentina ព្រមទាំង​នៅក្នុង​រដ្ឋ​ចំនួន ២ របស់​អាមេរិក។ ប៉ុន្ដែ ការសិក្សា​របស់​នាង ពេលនោះ ទទួល​បរាជ័យ ព្រោះតែ​មិនបាន​រៀន​អ្វី​សោះ។

ឆ្នាំ ១៩៩៩ នាង​ត្រូវបាន​អគ្គនាយករង​របស់ Hooters ស្នើឱ្យ​ដាក់​ពាក្យសុំ​កាន់កាប់​តំណែង​អ្នកគ្រប់គ្រង​ផ្នែក​បណ្ដុះបណ្ដាល នៅ​ការិយាល័យ​កណ្ដាល ក្នុង​តំបន់ Atlanta ។ មកដល់​ឆ្នាំ ២០០៤ ក្រុមហ៊ុន Hooters ត្រូវបាន​ប្រកា​សលក់ ដោយសារ​ម្ចាស់​របស់​វា បាន​ស្លាប់​ក្នុង​វ័យ ៦៩ឆ្នាំ ដោយសារ​ជម្ងឺ​ហើម​ស​សៃ​ឈាម។ Cole នៅតែ​សម្រេចចិត្ត​នៅ​ជា Hooters ហើយ​នាង​បាន​ក្លាយជា​អគ្គនាយិការ​រង ពេល​នាង​មាន​អាយុ ២៦ឆ្នាំ។ ការងារ​របស់​នាង គឺ​ត្រូវ​ជួយ​ដល់​ក្រុម​វិភាគ និង​ម្ចាស់​ធនាគារ តាមរយៈ​ការផ្ដល់​ទ​ន្និ​ន័យ​នានា​របស់​បណ្ដាញ​ហាង រហូតដល់​ប្រាក់​វិនិយោគឯកជន។ ពេលនោះ Cole មិនទាន់មាន​សញ្ញាបត្រ​មហាវិទ្យាល័យ នៅឡើយ។ដើម្បី​ដោះស្រាយ​បញ្ហា​មិនមាន​សញ្ញាបត្រ​ខាងលើ Cole បាន​ទៅ​ចុះឈ្មោះ​រៀន ដើម្បី​បាន​សញ្ញាបត្រ MBA នៅ​សកល​វិទ្យាល័យ Georgia State ។ មកដល់​ឆ្នាំ ២០១១ Cole បាន​ក្លាយជា​អគ្គនាយិការ​ ក្នុង​វ័យ ៣២ឆ្នាំ គឺ​បន្ទាប់ពី​បានធ្វើការ​នៅ Hooters អស់​រយៈពេល ១៥ឆ្នាំ។អគ្គនាយក​បណ្ដាញ​ហាង​នំ ដែល​រកបាន​ពាន់​លាន​ដុល្លារ Kat Cole បាន​ក្លាយជា​អគ្គនាយិការ​ ក្នុង​វ័យ ៣២ឆ្នាំ របស់​ក្រុមហ៊ុន Cinnabon ដែលមាន​ហាង​ចំណុះ ចំនួន ១,១០០ កន្លែង និង​រកបាន​ប្រាក់ចំណូល ១ពាន់​លាន​ដុល្លារ​ក្នុង​មួយឆ្នាំ បន្ទាប់ពី​បានធ្វើការ​រយៈពេល ១៥ឆ្នាំ នៅ Jacksonville ក្នុង​រដ្ឋ Florida ។ ក្នុងឆ្នាំនេះ ប្រាក់ចំណូល​ទូទាំង​ពិភពលោក របស់​ក្រុមហ៊ុន នឹង​ឡើងដល់ ១ពាន់​លាន​ដុល្លារ។

/

បើ​ទោះ កាន់កាប់​តំណែងអគ្គនាយិការ​​​ក្រុមហ៊ុន​ដ៏​ធំ​មួយ ប៉ុន្ដែ Cole រួម​នឹង​មិត្ត​ប្រុស​យូរ​ឆ្នាំ​របស់​នាង កំពុង​រស់នៅ​ក្នុងផ្ទះ​ដែល​ត្រូវបាន​សាងសង់​កាលពី​ឆ្នាំ ១៩៦៩ នៅលើ​ផ្ទៃដី ៣,០០០ម៉ែត្រក្រឡា នៅ Atlanta ។ នាង​នៅតែ​ប្រើប្រាស់​រថយន្ដ Mercedes ដែល​បាន​ទិញ​កាលពី ៩ឆ្នាំមុន និង​ប្រើ​ទូរស័ព្ទ iPhone ដែលមាន​អេក្រង់​បែក។* ព័ត៌មានទាក់​ទង​សំខាន់​ៗ

- អាយុ ១៥ឆ្នាំ រកបានជាងមួយលានដុល្លារ ដោយការលក់ស្បែកជើងផ្ទាត់

- គ្រាន់តែលក់ខ្សែកៅស៊ូក្មេងលេង រកបានប្រាក់រាប់លាន ដុល្លារអាមេរិក

- ស្រីស្អាត បោះបង់មហាវិទ្យាល័យ បែរមកចិញ្ចឹមកង្កែប

 

ប្រែ​សម្រួល​ដោយ ៖ តារាប្រភព ៖ forbes/ds