ផ្លែឈើធម្មជាតិ និង អាហារសមុទ្រ ជាប្រភេទអាហារ  ដែលដើរតួនាទី  យ៉ាងសំខាន់សំរាប់សុខភាពបុរស និង ស្រ្តី។ ជាពិសេស   វាមានភារកិច្ច  ថែរក្សាសុខភាព  ប្រដាប់ភេទ (លិង្គ)របស់បុរសៗ មានសុខភាពល្អ រឹងមាំ និង ខ្លាំងក្លា នៅពេលប្រយុទ្ធ  ជាមួយនឹងដៃគូ។ ដូច្នេះប្រសិនបើ អ្នកគិតថា អាប្អូនតូចរបស់អ្នក  ចុះខ្សោយ ឬ ចង់វាមានសុខភាពល្អ ខ្លាំងក្លា អ្នកគួរតែទទួលទានប្រភេទផ្លែឈើ និង អាហារសមុទ្រ ដូចខាងក្រោម។

width=500

១/ អយស្ទើរ៖ គឺជាអាហារសមុទ្រម្យ៉ាង សម្បូរដោយសារធាតុចិញ្ចឹម និងវីតាមីនជាច្រើនដូចជា៖ សារធាតុរ៉ែ ស័ង្កសី វីតាមីន បេ៦ ដែលមានតួនាទី ទ្រទ្រង់ជីវិត  អ័រម៉នប្រដាប់ភេទឱ្យមាន កំលាំងខ្លាំងក្លា និង ឆាប់ឡើងរឹង។

២/ ត្រីសាម៉ុន៖ ជាត្រីសមុទ្រ  ដែលមានផ្ទុកដោយ សារធាតុអាស៊ីតខ្លាញ់  អូមីហ្គា៣ និង មានផ្ទុកនូវសារធាតុចិញ្ចឹម ផ្សេងទៀត  ដែលជួយឱ្យលំហូរឈាម រត់បានស្រួល និង ជួយសំរួលដ៏ការរួមភេទ ឱ្យកាន់តែប្រសើរឡើង។

៣/ ផ្លែចេក ជាប្រភេទផ្លែឈើ​ ដែលមាន​ផ្ទុក​ទៅដោយ សារធាតុ​ប៉ូ​តា​ស្យូម ​និង​ វីតាមីន​បេដែលអាចជួយផលិត ​  អ័រម៉ូន​ភេទ​។ លើសពីនេះ   ទៅទៀត   វាអាច​ជួយ​បន្ថែម​   ឱ្យមាន​អារម្មណ៍​ស្រើបស្រាល​ផងដែរ​។​

៤/ ទំពាំងបាយជូ​បារាំង ជាផ្លែឈើម្យ៉ាង ​សម្បូរណ៍ទៅដោយសារធាតុ​ប៉ូ​តា​ស្យូម ​វីតាមីន​អា និង ​វីតាមីនអ៊ី ដែលជួយ​បង្កើន​ឱ្យមាន​កាមតណ្ហាខ្លាំងខ្លា និងជួយផលិត ​អ័រម៉ូន​ភេទ​។​

៥/ ​ផ្លែ​ប័រ​  ជាផ្លែឈើមួយ  ដែលមានរាងដូចជា  ពងស្វាស ដែលមានផ្ទុកទៅដោយ សារធាតុ​ជាច្រើន ដូចជា វីតាមីន​ដេ​ និង​ វីតាមីន​អ៊ី ដែល​​អាច​ជួយ​រាងកាយ​ មាន​ថាមពលខ្លាំង​ខ្លា រឹងមាំ បានយូរ នៅពេល រួមភេទ​។

៦/ ​ផ្លែ​ស្ត្របឺ​រី​ ជាឱសថ ដ៏មានប្រសិទ្ធិភាព បំផុត ដែលមានផ្ទុកនូវ វីតាមីន ជាច្រើនយ៉ាងសំរាប់ ជួយ​ព្យាបាល​រោគ ​អសមត្ថភាព​ផ្លូវភេទ របស់បុរស​៕

ដោយ៖ វណ្ណៈប្រភព៖ menshealth