សក់ជ្រុះគឺជារឿងមួយ ដែលមនុស្សគ្រប់រូប តែងតែព្រួយបារម្ភ ជារៀងរាល់ថ្ងៃ។ សក់ជ្រុះ ធ្វើឱ្យមនុស្សបាត់បង់ ភាពស្រស់ស្អាត ស្រស់សង្ហា និង បាត់បង់នូវភាពជឿជាក់។ អ្នកខ្លះទៀតមានអារម្មណ៍ខ្មាស់អៀន នៅពេលចេញទៅកន្លែងធ្វើការ។ តើអ្នកមានបញ្ហាសក់ជ្រុះមែនដែរឬទេ? ខាងក្រោមនេះ គឺជាវិធីដ៏ងាយបំផុត សំរាប់ព្យាបាលស្រក់ជ្រុះ និង បណ្តុះសក់ឱ្យដុះលូតលាស់ឡើងវិញ ដោយធម្មជាតិ។
គ្រឿងផ្សំ៖-ស្រា Hennessy ១ស្លាបព្រាបាយ-ខ្លឹមបារាំង ១ (តូចល្មម)-ទឹកក្រូចឆ្មារ ១ព្រាកាហ្វេ-ទឹកឃ្មុំមួយស្លាបព្រាបាយ
វិធីធ្វើ៖ យកខ្លឹមបារំាង បកសំបក រួចលាងទឹកឱ្យស្អាត បន្ទាប់មក ប៉ុក ឬ កិន ខ្លឹមបារាំង ឱ្យម៉ដ្ឋ លាបជាមួយ Hennessy ១ស្លាបព្រាបាយ ទឹកឃ្មុំ ១ស្លាបព្រាបាយ ទឹកក្រូចឆ្មារ ១ស្លាបព្រាកាហ្វេ កូរចូលគ្នាឱ្យសព្វ រួចលាបនៅលើស្បែកក្បាល ម៉ាស្សាថ្មមៗ រួចហើយត្រូវយកថង់ផ្លាស់ស្ទីក ក្របពីលើក្បាល ទុករយៈពេល ២០ ទៅ ២៥នាទី កក់សក់ លាងសំអាតនឹងសាប៊ូចេញ ជាការស្រេច៕
ព័ត៌មានទាក់ទងនឹងសុខភាពផ្សេងៗ៖
-កំពូលអាហារ ៦យ៉ាង ធ្វើឱ្យបុរសខ្លាំងក្លា-បញ្ហា ៤យ៉ាង ធ្វើឱ្យដៃគូរបស់អ្នក បាត់បង់អារម្មណ៍សិច-វិធីងាយៗ ៤យ៉ាង ធ្វើឱ្យអ្នក ឆាប់ចូលគេង និង គេងលក់ ស្កប់ស្កល់-វិធីពីរយ៉ាង ការពារភ្នែកពីពន្លឺកញ្ចក់កុំព្យួទ័រ និង ជួយឱ្យ ភ្នែកមានសុខភាពល្អ-វិធីកំពូល ២យ៉ាង ជួយបណ្តុះសក់ ឱ្យដុះលូតលាស់វែង ក្រាស់ បំបាត់អង្គែ ក្នុងរយៈពេលដ៏ខ្លី (មានវីដេអូ)
ដោយ៖ វណ្ណៈប្រភព៖ youtube