ក្បាលជង្គង់ខ្មៅ ពិតជាបញ្ហាមួយដ៏ចម្បង សំរាប់អ្នកដែលមានស្បែកខ្លួន និង ស្បែកមុខសស្អាត ភ្លឺរលោង។ ពិសេស  នៅពេលដែលអ្នកស្លៀកខោខ្លី  ពិតជាពិបាកមើលណាស់ ព្រោះកន្លែងខ្មៅពីរ នៅលើក្បាលជង្គង់ ដែលធ្វើឱ្យបាត់បង់នូវភាពស្រស់ស្អាត និង ការទាក់ទាញរបស់អ្នក។ តើជួបនឹងបញ្ហាបែបនេះ មែនដែរ ឬទេ? ខាងក្រោមនេះ គឺជាវិធីងាយមួយចំនួន អាចជួយឱ្យស្បែកត្រង់ក្បាលជង្គង់របស់អ្នកសស្អាត ភ្លឺរលោង បានយ៉ាងឆាប់រហ័ស។

width=500

១/ យកទឹកក្រូចឆ្មារ  លាបនៅត្រង់កន្លែងខ្មៅលើក្បាលជង្គង់ ២ដង ក្នុង ១ថ្ងៃ។ អ្នកអាចជ្រលក់ក្រណាត់ ឬ សំឡី  ទៅក្នុងទឹកក្រូឆ្មារ លាបនៅលើជង្គង់ ទុករយៈពេល ១៥ ទៅ ២០នាទី បន្ទាប់មក លាងសំអាតទឹកចេញ។ ម្យ៉ាងវិញទៀត  អ្នកក៏អាច យកសាច់ក្រូឆ្មារដុសខាត់នៅលើក្បាលដោយផ្ទាល់បានផងដែរ ទុករយៈពេល ៤ ទៅ៥នាទី។ ប៉ុន្តែ មុននឹងដុសខាត់ ត្រូវប្រើក្រែមលាបស្បែកនៅពេលយប់ (ឡេ) លាបនៅលើ  ក្បាលជង្គង់មុនសិន  ដើម្បីកុំឱ្យស្បែកស្ងួត  ព្រោះទឹកក្រូឆ្មារនឹងធ្វើឱ្យស្បែកស្ងួត និង ធ្វើឱ្យស្បែកក្បាលជង្គង់របស់អ្នកសភ្លឺរលោង បានឆាប់រហ័ស។ចំណាំ៖ ប្រើកែ្រម (ឡេ) លាបស្បែកហើយ   សូមកុំប្រញាប់លាបទឹកក្រូចឆ្មារ  លើក្បាលជង្គង់លឿនពេក មុន និង ក្រោយ លាបទឹកក្រូចឆ្មារ។

២/ លាបប្រេងដូង នៅលើកួយដៃ (កែងដៃ) និងក្បាលជង្គង់ រួចម៉ាស្សា រយៈពេល ៥ ទៅ៨នាទីបន្ទាប់មក   លាងសំអាតទឹកចេញ។ វិធីមួយទៀត អ្នកអាច  លាយប្រេងដូង  ជាមួយទឹកក្រូឆ្មារ២ ទៅ ៣ ដំណក់ លាបនៅលើកួយដៃ និង ក្បាលជង្គង់ នឹងធ្វើឱ្យស្បែកសភ្លឺរលោង៕

ព័ត៌មានទាក់ទងនឹងសុខភាពផ្សេងៗ៖

-កំពូលអាហារ ៦យ៉ាង ធ្វើឱ្យបុរសខ្លាំងក្លា-បញ្ហា ៤យ៉ាង ធ្វើឱ្យដៃគូរបស់អ្នក បាត់បង់អារម្មណ៍សិច-អាហារពីរយ៉ាង ធ្វើឱ្យបុរស និង ស្រ្តី ខ្លាំង ប្រយុទ្ធបានយូរ-វិធីងាយៗ ៤យ៉ាង ធ្វើឱ្យអ្នក ឆាប់ចូលគេង និង គេងលក់ ស្កប់ស្កល់-វីធីងាយៗ ព្យាបាលសក់ជ្រុះ ឱ្យដុះលូតលាស់ឡើងវិញ ឆាប់រហ័ស ដោយធម្មជាតិ (មានវីដេអូ)

ដោយ៖ វណ្ណៈប្រភព៖ boldsky