សុខភាពមាត់ធ្មេញល្អ សស្រស់ស្អាត ភ្លឺរលោង ធ្វើឱ្យអ្នកមានស្នាមញញឹម ដ៏រីករាយ កក់ក្តៅនិង ជឿជាក់លើខ្លួនឯង នៅពេលអ្នកកំពុងនិយាយស្តីទៅ មិត្តភក្តិ និង មនុស្សដ៏ទៃទៀត នៅគ្រប់ទីកន្លែង ដែលអ្នកទៅដល់។ ដូច្នេះ អ្នកត្រូវតែចេះជ្រើសរើសអាហារណា  ដែលផ្តល់អត្ថប្រយោជន៍ ដ៏សុខភាពមាត់ធ្មេញរបស់អ្នក។ ខាងក្រោមនេះ  គឺជាប្រភេទអាហារ  មួយចំនួនដែលជួយឱ្យធ្មេញសស្អាត ភ្លឺរលោង និង ធ្វើឱ្យធ្មេញរឹងមាំ មានសុខភាពល្អ។

width=500

១/ ទឹកដោះគោ៖ គឺជាប្រភេទនៃអាហារប្រចាំថ្ងៃ ដែលផ្តល់នូវសារធាតុកាល់ស្យូម ផួស្វាតនិងវីតាមីនD មានអត្ថផ្តល់ប្រយោជន៍ចំពោះរាងកាយ។ សារធាតុទាំងអស់នេះ គឺដើរតួយ៉ាងសំខាន់ ក្នុងការការពារធ្មេញឱ្យមានសុខភាពល្អ រឹងមាំ សភ្លឺរលោង និងឆ្អឹងរឹងមំា លូតលាស់ល្អ។ ​ដូច្នេះ អ្នកគួរជ្រើសរើសយក ទឹកដោះគោឆៅ ឬទឹកសណ្តែក ជាអាហារប្រចាំថ្ងៃ ដែលអាចជួយជួសជុល និង ធ្វើឱធ្មេញសភ្លឺរលោង និង រឹងមាំ។

២/​ ផ្លែប៉ម៖ គឺជាប្រភេទអាហារធម្មជាតិ   ដែលមានប្រសិទ្ធិភាពបំផុត  សំរាប់ការពារធ្មេញមិនឱ្យដង្កូវស៊ី និង ធ្វើឱ្យធ្មេញមានក្លិនល្អ ដោយសារតែ ក្នុងផ្លែប៉ម សម្បូរដោយសារធាតុរ៉ែនិង វីតាមីនផ្សេងៗ ជាច្រើន។ សូមទទួលទាន ផ្លែប៉មមួយ  បន្ទាប់ពី  អ្នកទទួលទានអាហារពេលល្ងាចរួច ដើម្បីសំអាត ផ្នែកខាងក្នុងធ្មេញរបស់អ្នក ឱ្យបានស្អាត  តាមរយៈទទួលទានផ្លែប៉ម ឬ ប្រភេទអាហារ ស្រួយខ្ញោកផ្សេងទៀត ដូចជា ផ្លែសារី  ផ្លែត្របែក  ដែលអាចជួយសំអាត ចំនីអាហារដែលប្រឡាក់ជាប់នឹងធ្មេញរបស់អ្នក៕

ព័ត៌មានទាក់ទងនឹងសុខភាពផ្សេងៗ៖

-បញ្ហា ៤យ៉ាង ធ្វើឱ្យដៃគូរបស់អ្នក បាត់បង់អារម្មណ៍សិច-វិធីកំពូល ១៥នាទី ផ្តាច់បារី បានយ៉ាងងាយស្រួល ឆាប់រហ័ស
-វិធី ពីរយ៉ាង  ធ្វើឱ្យកែងដៃ និង ក្បាលជង្គង់ សភ្លឺ រលោង ឆាប់រហ័ស-កំពូលអាហារ​ ពីរយ៉ាង ជួយសម្រកទម្ងន់ ឱ្យមានរាងស្អាត ឆាប់រហ័ស
-វីធីងាយៗ ព្យាបាលសក់ជ្រុះ ឱ្យដុះលូតលាស់ឡើងវិញ ឆាប់រហ័ស ដោយធម្មជាតិ (មានវីដេអូ)

ដោយ៖ វណ្ណៈប្រភព៖ top10homeremedies