ព័ត៌មានអន្តរជាតិ ៖​ ទីភ្នាក់ងារសារព័ត៌មានបរទេស wkbn បានចេញផ្សាយ កាលពីថ្ងៃច័ន្ទម្សិលមិញនេះ អោយដឹងថា ជនរងគ្រោះទាំងពីររូប ដែលជាយុវតីស្រី វ័យ ១៦ ឆ្នាំ បានស្លាប់បាត់បង់ជីវិតនៅក្នុងឧបទ្ទេវហេតុ ធ្លាក់យន្តហោះ របស់អាកាសចរណ៍  Asiana  នៅអាកាសយានដា្ឋនអន្តរជាតិ San Francisco រដ្ឋ កាលីហ្វរញ៉ា សហរដ្ឋអាមេរិក កាលពីថ្ងៃសៅរ៍កន្លងទៅនោះ   ពួកគេទាំងពីរនាក់  គឺជាមិត្តល្អនឹងគ្នា  ខណៈពេលដែលទាំងពីរនាក់  គឺជាសិស្សឆ្នើមផងដែរ។

width=440

នាង Wang Linjia គឺជាសិស្សឆ្នើមមួយរូប​ ដែលមានជំនាញខ្ពស់ខាង សរសរអក្សរផ្ចង់ និងរូបវិទ្យា ខណៈពេលដែល  Ye Mengyuan  គឺជាបេក្ខភាពទទួលជ័យលាភីខាងអត្តពលកម្មស្របពេលដែលមានជំនាញខ្ពស់ ខាងអក្សរសិល្ប៍ ។  គួររំឭកផងដែរថា  ទាំងពីរនាក់ គឺជាយុវតីស្រី ដែលជាសិស្សសាលា ក្នុងចំណោចសិស្សសាលា ទាំង ២៩ នាក់ផ្សេងទៀតដែលត្រូវធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិក    ដោយមានការចូលរួមអមដំណើរ ដោយលោកគ្រូ៤ រូប មកពី Jiangshan ប្រទេសចិន គោលបំណងឆ្ពោះទៅកាន់ទីនោះ ដើម្បីចូលរួម sum-mer camp ។

width=437

គួររំឭកផងដែរថា  សោកនាដកម្មធ្លាក់យន្តហោះ របស់ក្រុមហ៊ុនអាការចរណ៍ Asiana មួយនេះ បានកើតឡើងកាលពីថ្ងៃសៅរ៍កន្លងទៅ នៅឯអាកាសយានដា្ឋនអន្តរជាតិ San Fran-cisco រដ្ឋ កាលីហ្វរញ៉ា សហរដ្ឋអាមេរិក  ដែលជាហេតុធ្វើអោយមនុស្ស  ២ នាក់បានស្លាប់បាត់បង់ជីវិត ខណៈរាប់រយនាក់ផ្សេងទៀត បានទទួលរងរបួសធ្ងន់ និងស្រាល ៕