អាមេរិក :តាមរយៈរូបភាពជាច្រើន ដែលត្រូវបានគេបង្ហោះតាមប្រព័ន្ធ អ៊ីនធឺណេត បានបង្ហាញពីក្រុមនិស្សិតរាប់ពាន់នាក់ នៅសាកលវិទ្យា ល័យ Stanford ក្នុងរដ្ឋកាលីហ្វ័រញ៉ា បានចូលរួមក្នុងព្រឹត្តិការណ៍ថើប គ្នាបង្ហាញពីក្តីស្រលាញ់ តាមគ្រប់រូបភាព ដែលមានទាំងក្រុមស្រលាញ់ ភេទដូចគ្នាទៀតផង។

មុនពេលថើប អ្នកចូលរួមក៏ត្រូវសុំការអនុញ្ញាត ពីអ្នកដែលជាដៃគូផងដែរ។ អ្នកនាំពាក្យរបស់សាលា Stanford លោក Lisa Lapin បាននិយាយថា ខាងសាកលវិទ្យាល័យ ប្រារព្ធឲ្យមានពិធីថើបគ្នាបែបនេះ គឺជាសារមួយផ្តល់នូវព័ត៌មាន ដល់និស្សិតជាយុវវ័យ ឲ្យយល់ដឹងពីសុវត្ថិភាពផ្លូវភេទ ហើយពិធីនេះ គេតែងរៀបចំធ្វើជារៀង រាល់ឆ្នាំ នៅថ្ងៃព្រះច័ន្ទពេញវង់៕

Photo

ដោយ៖ LookingTODAYផ្តល់សិទ្ធិដោយ៖ ដើមអំពិល