ជាមួយនឹងវិធីខាងក្រោមនេះ អ្នកនឹងមិនចាំបាច់ “អង្គុយ” ចាំតែ លាបក្រែមបបូរមាត់ឡើងវិញជារៀងរាល់ម៉ោង ដោយសារតែភ័យខ្លាចក្រែមហើរពណ៌។ ត្រូវតែបំប៉នបបូរមាត់ជាមុន
ការធ្វើឱ្យបបូរមាត់ទន់ និងសើមបន្ដិច មុនពេលលាបក្រែមបបូរមាត់គឺជាវិធីចាំបាច់ដើម្បីរក្សាគុណភាពឱ្យក្រែមជាប់បានយូរ។ ល្អបំផុត អ្នកគួរតែបំប៉នបបូរមាត់ជាប្រចាំ ដោយប្រើក្រែមបបូរមាត់ប្រភេទមិនមានពណ៌។ ប៉ុន្ដែ អ្នកក៏មិនគួរលាបក្រាស់ពេកនោះទេ ប្រសិនមិនចង់មានអារម្មណ៍ពិបាកទ្រាំនៅក្នុងមាត់។គូសគែមបបូរមាត់ មុនពេលលាបក្រែម
ការគូសគែមបបូរមាត់ នៅមុនពេលលាបក្រែម គឺជាវិធីល្អ ដើម្បីពណ៌ក្រែម នៅជាប់បានយូរ។ ដោយសារតែ ខ្មៅដៃ ត្រូវបានធ្វើឡើងអំពីវត្ថុធាតុស្ងួត ដូច្នេះវានឹងជួយមិនឱ្យក្រែមប្រឡាក់ចេញមកខាងក្រៅគែមបបូរមាត់។ ក្រៅពីជួយឱ្យពណ៌ក្រែមនៅជាប់បានយូរ គំនូសខ្មៅដៃ គឺជាវិធីមួយ ជួយឱ្យបបូរមាត់បានលេចធ្លោនៅលើរង្វង់មុខ។ ផាត់ម្សៅ
ប្រសិនអ្នកចង់ឱ្យពណ៌ក្រែមបបូរមាត់ មានសភាពស្រទន់ នោះការផាត់ម្សៅនឹងធ្វើឱ្យអ្នកពេញចិត្ត។ ប៉ុន្ដែ អ្នកមិនត្រូវផាត់ម្សៅផ្ទាល់ទៅនឹងបបូរមាត់ តែគួរផាត់ពីលើកន្សែងស្បៃជូតមាត់។
ក្រែមច្រើនស្រទាប់
ការលាបក្រែមបបូរមាត់តែមួយជាន់ វានឹងងាយឆាប់ហើរពណ៌។ អ្នកអាចលាបក្រែមស្ដើងមួយជាន់មុន រួចប្រើបបូរមាត់ខាំបបូរមាត់ និងខាំក្រដាស់ជូតមាត់ដើម្បីសម្អាតក្រែមសល់។ បន្ទាប់មក លាបក្រែមមួយជាន់ទៀត ដូច្នេះ វានឹងជ្រាបចូលទៅក្នុងបបូរមាត់បានយ៉ាងល្អ។ ប្រើជក់
ការប្រើដើមក្រែម លាបផ្ទាល់ទៅលើបបូរមាត់ គឺជារឿងសាមញ្ញ នាពេលបច្ចុប្បន្ន ដោយសារតែស្ដ្រីភាគច្រើន មិនមានពេលគ្រប់គ្រាន់សម្រាប់ការផាត់មុខ។ ប៉ុន្ដែ ការប្រើប្រាស់ជក់ ដើម្បីលាបក្រែមបបូរមាត់ គឺជាវិធីល្អបំផុត ដើម្បីឱ្យក្រែមបានស្មើ និងមានគុណភាព។ វិធីនេះ អាចអនុវត្តនៅពេលចូលរួមពិធីជប់លៀង។ ចូរយកជក់ ផ្ដិតស្ដើងៗទៅលើគ្រែម រួចលាបថ្នមៗលើបបូរមាត់ ដើម្បីជួយឱ្យក្រែមមានសភាពមិនក្រាស់ជាប់ស្អិតលើបបូរមាត់។ ញ៉ាំភេសជ្ជៈដោយប្រើបំពង់បឺត
យើងដឹងហើយថា នៅពេលបានលាបក្រែមបបូរមាត់ ហើយញ៉ាំភេសជ្ជៈដោយប្រើមាត់ផ្ទាល់ នោះក្រែមនឹងជាប់ស្នាមនៅលើកែវយ៉ាងច្បាស់ ដូច្នេះ ល្អបំផុត គឺប្រើបំពង់បឺត។អាថ៌កំបាំងមួយចំនួន ជួយរក្សាក្រែមបានយូរ
- ចៀសវាងការទំពារច្រើន ឬលិទ្ធបបូរមាត់ ព្រោះថា វានឹងធ្វើឱ្យក្រែមឆាប់រលាយ និងហើរពណ៌។- ចូរកុំលោភប្រើក្រែមច្រើនពណ៌ ច្រើនប្រភេទ ដែលមានតម្លៃថោក។ ចូរជ្រើសរើសក្រែមដែលមានគុណភាព ថ្វីបើវាមានតម្លៃខ្ពស់ជាង ប៉ុន្ដែ វាក៏មិនឆាប់ហើរពណ៌ និងមិនចាំបាច់លាបច្រើនដង។- ដើម្បីរក្សាគុណភាពនៃក្រែមបបូរមាត់ ចូរទុកដាក់វានៅកន្លែងត្រជាក់ ស្ងួត។
អត្ថបទសំខាន់ៗគួរចាប់អារម្មណ៍ ៖
ម្សៅទ្រនាប់ និងម្សៅផាត់ ៖ អ្នកប្រហែលមិនទាន់ ដឹងច្បាស់
Make up ច្រមុះធំ ឱ្យក្លាយជាតូច និងក្ដោងខ្ពស់ វែង (វីដេអូ)
ប្រើប្រាស់ចំហាយក្ដៅ ដើម្បីបំបាត់ ស្នាមជ្រួញ នៅលើស្បែក
ប្រែសម្រួលដោយ ៖ តារាប្រភព ៖ TuLip