ការសិក្សាថ្មីមួយបានរកឃើញថា ការសម្រកទម្ងន់អាចបង្កើនសុខភាពផ្លូវភេទសម្រាប់អ្នកដែលធាត់ជ្រុល ជាមួយនឹងអ្នក មានជំងឺទឹកនោមផ្អែមប្រភេទទីពីរ។ អ្នកស្រាវជ្រាវជនជាតិអូស្រ្ដាលី បានធ្វើការពិសោធន៍ ទៅលើមនុស្សធាត់ជ្រុល និង អ្នកមានជំងឺទឹកនោមផ្អែមប្រភេទទីពីរ ដោយឱ្យពួកគេទទួលទានអាហារ ដែលមានកាឡូរីទាប មានប្រូតេអ៊ីនខ្ពស់។
លទ្ធផលក្រោយពីការសម្រកទម្ងន់ បាន៥ភាគរយ បាននាំឱ្យអ្នកធាត់ៗ ទាំងនោះ មាននូវភាពរំញោចផ្លូវភេទខ្ពស់ និង បង្កើនចំណង់ផ្លូវភេទយ៉ាងខ្លាំង ដល់រយៈពេលទៅ ៨សប្ដាហ៍ ហើយការរួមភេទ នឹងប្រសើរជាងមុន។
ដូច្នេះ សូមលោកអ្នក ជ្រើសរើសការសម្រកទម្ងន់ ដើម្បីភាពស្រស់សង្ហា និង ស្រស់ស្អាតទាំងអស់គ្នា ដើម្បីទទួលបាននូវសុខភាពផ្លូវភេទ កាន់តែប្រសើរ៕
ដោយ៖ វណ្ណៈប្រភព៖ menshealth