តាមប្រភពព័ត៌មានពី GSMArena, បើទោះបីជា Galaxy S4 មានបរិមាណលក់ចេញបានយ៉ាងល្អហើយនោះ ប៉ុន្តែ Samsung ហាក់ដូចជានៅមិនទាន់ស្កប់ចិត្តនៅឡើយទេ ហើយក្រុមហ៊ុនអាចនឹងធ្វើឲ្យកាន់តែប្រសើរជាងនេះថែមទៀត។ ជាលទ្ធផល Samsung កំពុងតែជុំរុញនូវសន្ទុះនៃការអភិវឌ្ឍន៍ ហើយបានសំរេចចិត្ត នឹងបង្ហាញណែនាំ Galaxy S5 នៅដើមឆ្នាំក្រោយនេះ ជំនួសឲ្យការបង្ហាញខ្លួន ស្មាតហ្វូនត្រកូល Galaxy S ដែលតែងតែប្រារព្ធឡើងនៅខែឧសភា ដូចជំនាន់មុនៗ។
(រូបភាពច្នៃប្រឌិត)
តាមការប៉ាន់ស្មាន ស្មាតហ្វូនស៊េរីខ្ពស់នេះ នឹងចាប់ផ្តើមមានលក់នៅលើទីផ្សារ ចាប់ពីខែកុម្ភះ ឆ្នាំ២០១៤ ជាមួយលក្ខណៈពិសេសៗមួយចំនួនដូចជា CPU Exynos 5430 64-bit, 8 Core, camera 16MP អមដោយ Sensor មានការអាប់ឌេត ដែលជួយឲ្យមានពន្លឺភ្លឺច្បាស់ជាងមុន និង FetureOIS (ការពាររំញ័រ)។ មុននេះ ក្រុមហ៊ុនក៏បានធ្វើការប្រកាសបង្ហាញពី Sensor រូបភាព ISOCELLថ្មី ដោយបានបញ្ជាក់ថា នឹងមានបំពាក់នៅលើបណ្តាស្មាតហ្វូនលំដាប់កំពូលៗ ក្នុងពេលអនាគត។
កាលពីមុនក៏មានព័ត៌មានចចាមអារាមមួយចំនួន បានឲ្យដឹងថា Galaxy S5 នឹងជាស្មាតហ្វូនដំបូងដែលមានសំបកធ្វើពី លោហធាតុ នៃត្រកូល Galaxy S ផងដែរ ប៉ុន្តែខាង Samsung មិនបានផ្គត់ផ្គង់ព័ត៌មាន ឲ្យដឹងស្តីពីបញ្ហានេះទេ៕
ព័ត៌មានគួរឲ្យចាប់អារម្មណ៍ផ្សេងទៀត៖
- Sony បានបង្ហាញ Xperia Z1 mini ជាផ្លូវការ ជាមួយកាមេរ៉ា 20 MP មិនជ្រាបទឹក- អីយ៉ា! ភ្លេចៗខ្លួន iPhone 5 បានងើបថ្លៃវិញគួរសម ក្នុងពេល iPhone 5S Gold បន្តស្រកថ្លៃ យ៉ាងគំហុក- Apple អាចនឹងបញ្ចេញ iPhone ថ្មី អេក្រង់ធំ ពីរម៉ូដែលទៀត នៅឆ្នាំក្រោយ
ព័ត៌មានស្តីពីបច្ចេកវិទ្យាថ្មីៗ គួរឲ្យចាប់អារម្មណ៍ជាច្រើនទៀត សូមចុចត្រង់នេះ !!!
ប្រែសម្រួល៖ សិលាប្រភព៖ Vreview