វីដេអូប្រកួតប្រដាល់កុមារ មានរយៈពេលត្រឹមតែជាង ១នាទីតែប៉ុណ្ណោះ ដែលត្រូវបានគេបង្ហោះ នៅលើប្រព័ន្ធ ទំនាក់ទំនង Facebook បានធ្វើឲ្យទស្សនិកជន ទប់សំណើចមិនបាន ដោយសារ ទើបតែចាប់ផ្តើមប្រកួតសោះ បង្គោលខៀវ ភេទស្រី ទាត់បានពីរបីជើង និងវាយបានតែប៉ុន្មានដៃ ចំផ្ទៃមុខ បង្គោលក្រហម ស្រាប់តែបង្គោលក្រហម ភេទប្រុស មានមាឌធាត់ក្រម៉ាប់ៗ ទ្រហោរយំ សុំឈប់ប្រកួតតែម្តង។

បើយោងតាមវីដេអូ ការប្រកួតនេះ គឺរៀបចំឡើងបែបកម្សាន្តតែប៉ុណ្ណោះ នៅក្នុងប្រទេសថៃ ដោយមានទស្សនិកជន ចូលរួមទស្សនាយ៉ាងច្រើនកុះករ។ចង់ដឹងថា វីដេអូមានសកម្មភាពប្លែកបែបណានោះ សូមប្រិយមិត្តទស្សនាទាំងអស់គ្នា៖

Looking

តាមដានព័ត៌មានប្លែកៗជុំវិញពិភពលោក ដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើនទៀត សូមចុចត្រង់នេះ!

 

ដោយ៖ LookingTODAYផ្តល់សិទ្ធិដោយ៖ ដើមអំពិល