នៅក្រុង Jakarta ប្រទេស ឥណ្ដូនេស៊ី ការសុំជិះដោយសារ គឺជាមុខរបរមួយសម្រាប់ជនក្រីក្រ ដោយពួកគេអាចរកប្រាក់បានច្រើន ពីម្ចាស់រថយន្ដ ព្រោះតែពួកគេជួយឱ្យអ្នកបើកបរ ធ្វើដំណើរបានលឿនជាងធម្មតា។

/ដោយសារតែមានប្រជាជន  ៣០លាននាក់  ដូច្នេះ Jakatar  គឺជាទីក្រុងធំលំដាប់ទី ៦ ក្នុងពិភពលោក រីឯរថយន្ដដែលបានចុះបញ្ជីត្រឹមត្រូវ ក៏មានប្រមាណជា ២០លានគ្រឿង។ ប៉ុន្ដែ ប្រព័ន្ធហេត្ថារចនាសម្ព័ន្ធ  នៅមានកម្រិត ប្រការនេះហើយបានធ្វើឱ្យគមនាគមន៍ទីក្រុងនេះ ជួបបញ្ហាធំៗជាច្រើន ក្នុងនោះ ក៏មានការកកស្ទះចរាចរណ៍ផងដែរ។

ដើម្បីកាត់បន្ថយ ការកកស្ទះចរាចរណ៍ ក្រុមមន្ដ្រីមានសមត្ថកិច្ច បានបង្កើតតំបន់ “បីក្នុងមួយ” ជាកន្លែង ដែលអនុញ្ញាតតែរថយន្ដណាដែលមានដឹកមនុស្សត្រឹមបីនាក់ឡើងទៅ ទើបមានសិទ្ធិបើកឆ្លងកាត់។ វិធានការនេះ ទទួលបានជោគជ័យក្នុងតំបន់មួយចំនួន ប៉ុន្ដែវាក៏បានបង្កើតឱ្យមានការងារចម្លែកថ្មីមួយ ៖ ជិះរថយន្ដដោយសារគេ តែទទួលបានប្រាក់។ជារៀងរាល់ព្រឹក ជាក្រីក្រ និងអ្នកមិនមានការងារធ្វើជាច្រើន ក្នុងក្រុង Jakatar នាំគ្នាឈរតាម សងខាងចិញ្ចើមផ្លូវក្បែរច្រកចូលទៅកាន់តំបន់ “បីក្នុងមួយ” ដើម្បីសុំជិះរថយន្ដ។ ពួកគេតែងលើកម្រាមដៃ មួយជាសញ្ញាប្រាប់អ្នកបើកបរថា មានតែម្នាក់ ហើយប្រសិនលើកម្រាមពីរ មានន័យថា មានពីរនាក់។

/ថ្វីបើប្រជាជនម្នាក់ៗរបស់ ឥណ្ដូនេស៊ី រកប្រាក់បានតិចជាង ១ដុល្លារក្នុងមួយថ្ងៃ ប៉ុន្ដែដោយសារមុខរបរ “ជិះរថយន្ដ ទទួលបានប្រាក់” នេះ ក្រុមប្រជាពលរដ្ឋខ្លះ អាចរកបានជាង ៧ដុល្លារ ក្នុងរយៈពេលតែប៉ុន្មានម៉ោងប៉ុណ្ណោះ   ដោយការក្លែងបន្លំជាមិត្តភ័ក្ដិ   ឬសាច់ញាតិរបស់អ្នកបើកបររថយន្ដ  ដើម្បីជួយឱ្យពួកគេធ្វើដំណើរបានលឿងជាងធម្មតា។  ប៉ុន្ដែ ការប្រកបមុខរបរនេះ នៅក្បែរតំបន់ដែលហាមឃាត់ ត្រូវបានចាត់ទុកថាជាអំពើខុសច្បាប់ ហើយប្រសិនត្រូវបានរកឃើញនោះពួកគេនឹងត្រូវបានពិន័យជាប្រាក់ ១លាន rupiah (១០៦ដុល្លារអាមេរិក)។ការរកប្រាក់ដោយការសុំជិះរថយន្ដនេះ ត្រូវគេជឿថា ជាមុខរបរល្អមួយសម្រាប់ប្រជាជនក្រីក្រ នៅ ឥណ្ដូនេស៊ី ប៉ុន្ដែ តាមពិតពួកគេត្រូវប្រឈមនឹងបញ្ហាគ្រោះថ្នាក់ជាច្រើន នៅពេលឡើងជិះ រថយន្ដរបស់មនុស្សដែលពួកគេមិនធ្លាប់ស្គាល់។ ស្ដ្រីដែលប្រកបមុខរបរនេះ ពេលខ្លះ ត្រូវបានគេរំលោភបំពានផ្លូវភេទ ហើយនៅពេលត្រូវនគរបាលចាប់បាន​   ពួកគេនឹងត្រូវដេកគុកដល់ទៅ ១២ខែ។

/មុខរបរចម្លែកនេះ កំពុងមានការពេញនិយមពីសំណាក់ជនក្រីក្រ តែជីវិតរបស់មុខរបរនេះ មិនអាច​ នៅបានយូរអង្វែងនោះទេ នៅពេលតំបន់ “បីក្នុងមួយ” នេះ ត្រូវបានជំនួសមកវិញ ដោយមហាវិថីធំៗ។ គួររំឭកថា កាលពីឆ្នាំ ២០១២ ប្រទេស ឥណ្ដូនេស៊ី ទទួលបានការយល់ព្រមឱ្យខ្ចីប្រាក់ ១,៣ពាន់លានដុល្លារ ពីប្រទេសជប៉ុន ដើម្បីសាងសង់ប្រព័ន្ធគមនាគមន៍ ក្នុងនោះ ក៏មានផ្លូវថ្នល់ក្នុងក្រុង Jakatar ផងដែរ៕

ដោយ ៖ តារាប្រភព ៖ OD