ស្ទើរតែមិនគួរអោយជឿ ៖ ពិតណាស់  បើទស្សនិកជនទាំងអស់គ្នា   ពិតជាហ៊ានឈានជើងចូលហាងម៉ាស្សា Bali Heritage Reflexology and Spa មែននោះ ដូច្នេះបានន័យថា លោកអ្នកពិតជាហ៊ានទទួលយកសេវាកម្មម៉ាស្សាដោយសត្វពស់ថ្លាន់ ដ៏គួរអោយខ្លាចហើយ។

width=440

ដោយមានទីតាំងស្ថិតនៅក្នុងក្រុង  Jakarta  ប្រទេសឥណ្ឌូនេស៊ី ហាងម៉ាស្សាមួយនេះពិតជាទទួលបានការគាំទ្រជាខ្លាំង ខណៈពេលដែលគេហទំព័រសារព័ត៌មានបរទេសចាប់អារម្មណ៍ចុះផ្សាយ។   គួររំឭកផងដែរថា  ជាមួយនឹងដំណើរធ្វើចលនារបស់ពពួកសត្វពស់ទាំងនេះ ដែលញ៉ាំងអោយកើតមាននូវភាពភ័យខ្លាចនោះ ត្រូវបានគេរកអោយឃើញថា វាគឺជាចំនុចវិជ្ជមានក្នុងការជួយដុតរំលាយអាហារ ក៏ដូចជាជាតិខ្លាញ់នៅក្នុងរាងកាយ។

width=434

ប្រសិនបើលោកអ្នក ជាបេក្ខភាពអតិថិជនដែលមានភាពក្លាហានមែននោះ លោកអ្នកអាចទទូលយកសេវាកម្មនេះបានដោយចំណាយប្រាក់ត្រឹមតែ ៥០ ដុល្លារក្នុងមួយលើក នៅក្នុងនោះ លោកអ្នកពុំចាំបាច់មានភាពភ័យព្រួយអ្វីនោះទេ ព្រោះថា រាល់សត្វពស់ទាំងអស់ពិតជាគ្មានពិសឡើយ៕

width=434

* ព័ត៌មានស្ទើរតែមិនគួរអោយជឿ និងចម្លែកៗ ដ៏គួរអោយចាប់អារម្មណ៍ផ្សេងទៀត មាននៅខាងក្រោម ៖

- កំពូលបុរសអភ័ព្វស្នេហ៍ កាត់លិង្គខ្លួនឯងចោល ព្រោះរកមិត្តស្រី មិនបាន- ផ្អើលមើលវីដេអូ ទារកតូច ដេកអមទៅដោយពស់ បើកវែកដល់ទៅ ៤ ក្បាល- ជាលទ្ធផល កំពូលបុរសមាន កំពស់ខ្ពស់បំផុត រកបានប្រពន្ធហើយ- វីដេអូ ក្បាច់រាំភ្លើងដ៏រស់រវើក មានការកោតសរសើរ និងល្បីបំផុត នៅក្នុងទំព័រ ហ្វេសប៊ុក- បំពាក់ផ្ទាំងកញ្ជក់យក្ស ប្រឆាំងទៅនឹងភាពងងឹត នៅក្នុងក្រុង

ប្រែសម្រួល ៖ កុសលប្រភព ៖ ម៉េត្រូ