អាមេរិក៖ តាមការអោយដឹងរបស់ក្រុមវិស្វករ សហរដ្ឋអាមេរិក កាលពីពេលថ្មីៗនេះ បានអោយដឹងថា យន្ដហោះ ដែលធា្លប់ប្រើប្រាស់ក្នុងការសម្ដែងជាមួយតារា Hollywood គឺលោក Jams Bond ពេលនេះ ត្រូវបានដាក់ការលក់លើទីផ្សារហើយ។

width=455

ក្រុមវិស្វករ រដ្ឋកាលីហ្វូញ៉ាបានអោយដឹងថា Lisa Akoya គឺជាយន្ដហោះប្រើលក្ខណៈគ្រួសារ ដ៏ទំនើបបំផុតនាពេលបច្ចុប្បន្ននេះ។ លក្ខណៈពិសេសរបស់ Akoya គឺ យន្ដហោះអាចបើកបរចុះទឹក លើដី អាកាស និងលើទឹកកកព្រិលក៏បាន។

width=455

 

អ្វីដែលនឹកស្មានមិនដល់នោះ គឺថាយន្ដហោះ Akoya មានតេឡេកាម៉ង់ អាចចុចបិទបើកបាន មុនពេល ឬក្រោយពេលប្រើប្រាស់។ តម្លៃយន្ដហោះនេះគឺ ៣៥០,០០០ ដុល្លារ។ នេះជាវីដេអូក្លីបបង្ហាញពីការហោះហើរ នៃយន្ដហោះនេះ សូមចុចដើម្បីមើល៕

ដោយ៖ សីហាប្រភព៖ dailymail