ជាធម្មតាទៅហើយ សេចក្តីស្នេហា រវាងគូស្នេហ៍មួយគូៗ គឺតែងតែចាប់ផ្តើមឡើងពីចំនុចសូន្យ។ ចំនុចសូន្យត្រង់នេះ គឺនិយាយពីការចាប់ផ្តើមដោយការមិនដែលធ្លាប់ស្គាល់គ្នា ហើយក្រោយមកទៀត ចាប់ផ្តើមស្គាល់គ្នាបន្តិចម្តងៗ ក្នុងនាមជាមិត្តភក្តិ។ ចំណងមិត្តភាព ជាមិត្តភក្តិ កាន់តែស្និទស្នាលទៅៗ មិនយូរប៉ុន្មាន មិត្តភាពនេះ វាអាចនឹងក្លាយទៅជាស្នេហា ដ៏ផ្អែមល្អែមមួយ។
ចុះមិត្តភាពជាស្នេហា សង្សារនឹងគ្នា វានឹងប្រែក្លាយទៅជាអ្វីទៀត? ចម្លើយមានតែពីរប៉ុណ្ណោះគឺបានជួបគ្នា ជាគូស្វាមីភរិយា និងបែកបាក់គ្នាទៅវិញ។ បើបានគ្នាជាស្វាមីភរិយា ពិតជារឿងមួយមានសុភមង្គលខ្លាំងណាស់ ប៉ុន្តែបើសិនជាត្រូវបែកបាក់គ្នាទៅវិញ ចំណងស្នេហ៍នោះបន្សល់នូវតែភាពឈឺចាប់ ទឹកភ្នែក យំសោកសៅ បានត្រឹមតែនឹកស្តាយអនុស្សាវរីយ៍ ដែលធ្លាប់បានសាងជាមួយគ្នាតែប៉ុណ្ណោះ។
ជាក់ស្តែង នៅក្នុងបទចម្រៀងថ្មី ដែលមានចំណងជើងថា មិត្តភក្តិក្លាយជាស្នេហា ចុងក្រោយក្លាយជាអ្វី? ដែលច្រៀងដោយតារាចម្រៀងដ៏ល្បីប្រចាំផលិតកម្ម រស្មីហង្សមាស គឺកញ្ញា ឱក សុគន្ធកញ្ញា នៅក្នុងស៊ីឌីវ៉ុលថ្មី ៤៩៤ ចម្លើយបានបាញ់ឆ្ពោះ ទៅរកភាពបែកបាក់គ្នា ពោលគឺបានបង្ហាញពីភាពឈឺចាប់ សោកសៅរបស់នារីម្នាក់ ដែលស្នេហារបស់គាត់ មិនបានដូចបំណង ដែលកំពុងតែដើររក ផ្លូវបំបែក។

រូបភាព៖ Vsp Rhm
បានខិតខំកសាងអនុស្សាវរីយ៍ជាមួយគ្នាយ៉ាងច្រើន តាំងពីមិត្តភាពក្នុងនាមជាមិត្តភក្តិ រហូតបានក្លាយជាស្នេហា ជាគូសង្សារនឹងគ្នា ចុងក្រោយបែរជា ត្រូបែកបាក់គ្នាទៅវិញពិតជាឈឺចាប់ណាស់។
ចម្រៀងមួយបទនេះ ច្បាស់ជាពិរោះអន្លន់អន្លោចយ៉ាងខ្លាំង ជាពិសេសសម្រាប់ អ្នកដែលមានដំណើររឿងដូចនឹងអត្ថន័យបទចម្រៀងនេះ។ តោះ! ស្តាប់ទាំងអស់គ្នាណា៖
ព័ត៌មានគួរឲ្យចាប់អារម្មណ៍ ផ្សេងៗទៀត៖
- ដឹងទេថា iPad Air ស្រាលយ៉ាងណាទៅ?- ឆយី ព្រលែងដើមទ្រូងម៉ាឈ្នះដៃ អង្រួនបុរសៗ ឲ្យឈ្លក់វង្វេង នៅអូស្ត្រាលី- Apple ជាប់ជា Brand Name ដែលថ្លៃជាងគេបំផុត នៅលើពិភពលោក ជាលើកទី៣- ផ្អើលអស់ភ្ញៀវពេញរោងការ ព្រោះតែនំខេកដ៏រន្ធត់ ជារូបក្បាលកូនកំលោះ និងកូនក្រមុំ- ក្មេងស្រីរ៉ូបូត ជួយប៉ូលិស ចាប់ក្រុមបុរសរោគចិត្ត ចូលចិត្ត Chat សិច តាមអ៊ីនធឺណេត
ដោយ៖ សិលាវីដេអូ៖ youtube