សុខភាពភ្នែក គឺជារឿងដ៏សំខាន់បំផុត សំរាប់មនុស្សរាល់គ្នា មិនថា មនុស្សប្រុស ស្រ្តី ចាស់ឬ ក្មេងនោះទេ។ អ្នកត្រូវតែថែរក្សា ភ្នែករបស់អ្នកឱ្យមានសុខភាពល្អ ជានិច្ច  ព្រោះថា ភ្នែកជាវត្ថុ ដ៏មានតំលៃមួយ ដែលអាចឱ្យអ្នក មើលឃើញអ្វីៗគ្រប់បែបយ៉ាង នៅលើភពផែនដីដ៏ស្រស់ស្អាតមួយនេះ។

ខាងក្រោមនេះ គឺជាវិធី មួយចំនួន អាចការពារភ្នែករបស់អ្នក ពីពន្លឺកញ្ចក់កុំព្យួទ័រ៖

width=500

១/ សំរាកភ្នែក៖ ក្រោកចេញពីមុខកញ្ចក់កុំព្យួទ័រ របស់អ្នក រៀងរាល់ ៣០នាទីម្តង  រួចដើរចុះឡើង សំឡឹងរកមើល រុក្ខជាតិពណ៌បៃតង ដូចដើមឈើ  ដែលមាននៅជិតកន្លែងធ្វើការដើម្បីឱ្យភ្នែក របស់អ្នក បានសំរាកគ្រប់គ្រាន់។ យោងតាមអ្នកជំនាញផ្នែកភ្នែក  នៅទីក្រុងញ៉ូយក បានឱ្យដឹងថា ការសំរាកភ្នែក  រយៈពេលខ្លី  គឺជាប្រសើរជាងរយៈពេលវែង  ដោយសំរាក រយៈពេល ២ ទៅ ៣នាទី  រៀងរាល់ ១៥ ទៅ ២០នាទី  នៅពេលអ្នកមុនកុំព្យួទ័រ និង៥នាទី រៀងរាល់ ៣០នាទីម្តង និង ១០នាទី រៀងរាល់ ១ម៉ោងម្តង។

២/ សំឡឹងមើលចុះឡើង៖ សំឡឹងមើលអ្វីដែលនៅឆ្ងាយពីខ្លួនរបស់អ្នក  រយៈពេល ១០ទៅ១៥វិនាទី នៅពេលអ្នកមានអារម្មណ៍ក្តៅ ឬ ស្រវាំងភ្នែក ដោយសារនៅមុខកញ្ចក់កុំព្យួទ័រយូរពេក។ ធ្វើបែបនេះ ១០ដងដោយសំឡឹងមើលវត្ថុអ្វីមួយ រយៈពេល១០ ទៅ១៥វិនាទីរួចបិទបើកភ្នែករបស់អ្នក រៀងរាល់ ១០ ទៅ១៥វិនាទីម្តង វានឹងជួយ កាត់បន្ថយគ្រោះថ្នាក់នៃជំងឺភ្នែក។ ជាពិសេស សំរាប់អ្នកដែលធ្វើការងារជាមួយនឹងកុំព្យួទ័រតែម្តង៕

ដោយ៖ វណ្ណៈប្រភព៖ businesspundit